មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាចំណុចរបត់ថ្មីក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នារសៀលថ្ងៃទី២៣ ខែមករា លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ ថា មហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាចំណុចរបត់ថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម។

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាចំណុចរបត់ថ្មីក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1គណៈប្រតិភូចូលរួមសម័យប្រជុំបិទមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ daihoidangtoanquoc.vn)

មហាសន្និបាតបានអនុម័តលើឯកសារដែលបានបង្ហាញ ដោយគណៈ កម្មាធិការមជ្ឈីមបក្ស នីតិកាលទី ១៣។ មហាសន្និបាតក៏បានពិភាក្សា និងអនុម័តគោលការណ៍ សេចក្តីសម្រេចចិត្ត និងទិសដៅ ភារកិច្ចសំខាន់ៗ រួមទាំងរបកគំហើញជាយុទ្ធសាស្ត្រ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ក៏ដូចជា ការពាររឹងមាំមាតុភូមិសង្គមនិយមវៀតណាមក្នុងបរិបទថ្មី។ ក្នុងនោះកំណត់ថា៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារបរិស្ថានជាចំណុចកណ្តាល; កសាងបក្សជាចំណុចស្នូល; អភិវឌ្ឍន៍វប្បធម៌និងមនុស្សជាមូលដ្ឋានគ្រឹះ; បង្កើនការពារជាតិនិងសន្តិសុខ ជំរុញកិច្ចការបរទេស និងការធ្វើសមាហរណកម្មជាអាទិភាពដ៏សំខាន់ និងជាប្រចាំ។ របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាកម្លាំងចលករនៃការអភិវឌ្ឍន៍។

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាចំណុចរបត់ថ្មីក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំបិទមហាសន្និបាត  (រូបថត៖ daihoidangtoanquoc.vn)

ស្មារតីរួមនៃមហាសន្និបាតបក្សលើកទី ១៤ គឺ៖ ស្វ័យភាពជាយុទ្ធសាស្ត្រ ក្តាប់ យកឱកាស រួមកម្លាំងកាយចិត្ត  ជំនះរាល់បញ្ហាប្រឈម បំផុសសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយការសម្រេចចិត្តទៅជាលទ្ធផលជាក់ស្តែង និយាយហើយត្រូវធ្វើ ធ្វើភ្លាម ធ្វើបានត្រឹមត្រូវ ធ្វើដោយម៉ឺងម៉ាត់ ធ្វើដល់ទីបញ្ចប់ និងធ្វើឲ្យមានប្រសិទ្ធ ភាព។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ស្មារតី “ខ្ជាប់ខ្ជួន” គឺជាឬទ្ថានុភាពនយោបាយ ការបន្តនៃប្រវត្តិសាស្ត្រ និងមេរៀនពីកិច្ចការផ្លាស់ប្តូរថ្មី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្សក្នុងគ្រប់កាលៈទេសៈ នៅតែប្រកាន់ខ្ជាប់ខ្ជួន កោលដៅឯករាជ្យជាតិដែលភ្ជាប់ជាមួយនឹងសង្គមនិយម ខ្លួនទីពឹងខ្លួន     តែងតែដាក់ផលប្រយោជន៍ជាតិ និងប្រជាជាតិ លើសពីអ្វីទាំងអស់ ដាក់សុខុមាលភាពនិងសុភមង្គលរបស់ប្រជាជនជាចំណុចកណ្តាល។ ស្មារតីនៃ “ការផ្លាស់ប្តូរថ្មី” គឺជាតម្រូវការមានលក្ខណៈសម័យកាល”។

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាចំណុចរបត់ថ្មីក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 3គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៤ បង្ហាញមុខនៅចំពោះមុខមហាសន្និបាត  (រូបថត៖ daihoidangtoanquoc.vn)

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម មហាសន្និបាតបានបញ្ជាក់ជាថ្មីម្តងទៀតនូវសច្ចភាពថា៖ ការដឹកនាំរបស់បក្សគឺជាកត្តាសម្រេចចិត្តនៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម; គោលនយោបាយកំណែទម្រង់របស់បក្សគឺត្រឹមត្រូវ ច្នៃប្រឌិត និងស្របតាមច្បាប់បរានុម័ត។ 

“មហាសន្និបាតសម្រេចបានជោគជ័យយ៉ាងត្រះត្រចង់ ដោយបង្ហាញពីជំនឿ ឆន្ទៈ ការតាំងចិត្ត និងចក្ខុវិស័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ជាមួយនឹងសាមគ្គីភាព និងការតាំងចិត្តរបស់មហាសន្និបាត; ជាមួយនឹងការសម្រេចចិត្តសំខាន់ៗដែលត្រូវបានអនុម័ត; ជាមួយនឹងឯកភាពនៃឆន្ទៈនិងសកម្មភាពរបស់បក្សទាំងមូល; ជាមួយនឹងកម្លាំងរបស់ប្រជាជន និងផែនមហាសាមគ្គីជនជាតិទាំងមូល យើងពិតជានឹងអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី ១៤ ដោយជោគជ័យ កសាងប្រទេស វៀតណាមមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល  រឹងមាំឈានឡើងសង្គមនិយម”។

លោកអគ្គលេខាបក្ស តូ ឡឹម បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមនៅក្រៅប្រទេស លើកកម្ពស់ស្មារតីស្នេហាជាតិ ការទទួលខុសត្រូវពលរដ្ឋ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ; ស្ថាប័ន អង្គភាព អង្គការ និងបុគ្គលម្នាក់ៗគួរតែចាប់ផ្តើមជាមួយនឹងភារកិច្ចជាក់ស្តែងបំផុត ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ធានាថា ប្រជាជនមានជីវភាពរុងរឿង និងសប្បាយរីករាយ និងធ្វើឱ្យប្រទេសវៀតណាមខ្លាំងមាំមួន ដោយឈរប្រកៀកស្មាជាមួយមហាអំណាចឈានមុខគេលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ