រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ទស្សនកិច្ចអាហ្វហ្គានីស្ថានដោយចៃដន្យ
|
រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry (រូបថតៈ newyorktimes)
|
(VOVworld)-រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ទើបនឹងមានដំណើរ
ក្រៅផែនការទៅកាន់ទីក្រុង Kabul ដើម្បីដាស់តឿនថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានរួម
ជាមួយអាមេរិកសម្រេចកិច្ចព្រមព្រៀងទ្វេភាគីយ៉ាងឆាប់ៗ ដែលក្នុងនោះ ថា កង
ទ័ពអាមេរិកអាចស្នាកនៅអាហ្វហ្គានីស្ថានបន្ទាប់ពីការដកទ័ពចេញនាចុងឆ្នាំ
២០១៤ខាងមុខ។ រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានដំណើរការ
ជំនួបសន្ទនាជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamid Karzai ដើម្បី
បញ្ចុះបញ្ចូលថ្នាក់ដឹកនាំរូបនេះ ជម្រុញកិច្ចចរចារនានាដើម្បីអាចឈាន ដល់ការ
ចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី(BSA)នាដំណាចខែតុលានេះ។ ក្នុង
ជំនួបនេះ ភាគីទាំងពីរនៅមានការខ្វែងគំនិត ប៉ុន្តែការខ្វែងគំនិតទាំង អស់នេះ
ភាគីច្រើនបានបង្រួញហើយ៕