លោកនាយករដ្ឋមន្ត្រីស្នើឲ្យមានភាពច្នៃប្រឌិត និងភាពបត់បែនក្នុងដំណើរការបង្កើតច្បាប់
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំសម័យប្រជុំពិសេសស្តីពីការបង្កើតច្បាប់ ខែមេសា ឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីលោក ហ្វាមមិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតច្បាប់ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៨ មេសា (រូបថត៖ VOV) |
នេះជាសម័យប្រជុំលើកទី២ក្នុងខែមេសា ដើម្បីពិភាក្សា និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់មួយចំនួន ដែលគ្រោងនឹងដាក់ជូនរដ្ឋសភាពិនិត្យក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី ១៥ នាពេលខាងមុខ។ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ រដ្ឋាភិបាលគ្រោងនឹងដាក់ជូនរដ្ឋសភានូវឯកសារនិងរបាយការណ៍ចំនួន ៦៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន៣៧ច្បាប់។ ទាំងនេះជាឯកសារដ៏ធំនិងសំខាន់ ដែលប៉ះពាល់ដល់រាល់សកម្មភាពសេដ្ឋកិច្ចសង្គមទាំងស្រុង។ ដូច្នេះលោកនាយករដ្ឋមន្ត្រីស្នើរឲ្យដំណើរការបង្កើតច្បាប់ត្រូវតែរហ័ស និងមានលក្ខណៈម៉ឹងមាត់។
“ក្រសួង វិស័យ និងមូលដ្ឋានបានសកម្ម និងមានការច្នៃប្រឌិតខ្ពស់ក្នុងដំណើរការបង្កើតច្បាប់។ ថ្វីត្បិតដូច្នេះក៏ដោយ ក្នុងដំណើរការរៀបចំ និងអនុវត្តច្បាប់ ការអនុវត្តបច្ចុប្បន្នត្រូវតែមានភាពរហ័សរហួន សមស្រប និងមានប្រសិទ្ធភាព តាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នានា។ ព្រោះបើមិនដូច្នេះទេ យើងនឹងហួសសម័យ ហើយនឹងបាត់បង់ឱកាស។ យ៉ាងណាមិញ យើងត្រូវតែមានភាពច្នៃប្រឌិត និងមានភាពបត់បែនក្នុងដំណើរការអនុវត្តជាក់ស្តែង”។
លោកនាយករដ្ឋមន្ត្រីស្នើឲ្យកាត់ចោលរាល់នីតិវិធីរដ្ឋបាល ដែលស្មុគស្មាញ និងមិនចាំបាច់; ពង្រឹងសិទ្ធិអំណាចក្នុងការដាក់ទណ្ឌកម្មរដ្ឋបាល ដោយមានការដាក់ទណ្ឌកម្ម និងបទប្បញ្ញត្តិជាក់ស្តែង; ធានាឱ្យបានច្បាស់លាស់នូវទំនួលខុសត្រូវ សិទ្ធិអំណាច ពេលវេលា និងវឌ្ឍនភាព ដើម្បីឱ្យច្បាប់នេះចូលជាធរមាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព៕