លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឲ្យ JCCI ជំរុញការផ្ទេរបច្ចេកវិទ្យានិងជួយឧបត្ថម្ភសហគ្រាសវៀតណាម
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏មានតម្លៃរបស់ JCCI និងគណៈកម្មការសេដ្ឋកិច្ចជប៉ុន-មេគង្គ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយដើរតួជាស្ពានដើម្បីជួយសហគ្រាសជប៉ុនបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៩ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលនិងធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំសហគ្រាសមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (JCCI) ដឹកនាំដោយលោក Keita Ishii ប្រធានគណៈកម្មការសេដ្ឋកិច្ចជប៉ុន-មេគង្គ ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Itochu។
លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏មានតម្លៃរបស់ JCCI និងគណៈកម្មការសេដ្ឋកិច្ចជប៉ុន-មេគង្គ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយដើរតួជាស្ពានដើម្បីជួយសហគ្រាសជប៉ុនបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើ ឲ្យ JCCI និងគណៈកម្មការសេដ្ឋកិច្ចជប៉ុន-មេគង្គ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជំរុញការវិនិយោគ លើកកំពស់គុណភាពវិនិយោគ ជាពិសេសជំរុញខ្លាំងនូវការផ្ទេរបច្ចេកវិទ្យានិងជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃរបស់សហគ្រាស និងក្រុមហ៊ុនធំៗរបស់ជប៉ុន៕