លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “ការកសាងប្រព័ន្ធនយោបាយគឺជាភារកិច្ចដ៏សែនសំខាន់ក្នុងសម័យកាលបច្ចុប្បន្ន”

(VOVWORLD) - ការងារនយោបាយ មនោគមវិជ្ជា គឺជាអាទិភាពកំពូល មិនថាពិភពលោកប្រែប្រួល យ៉ាងណានោះទេ កម្មាភិបាល និងបក្ខជនត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងជឿជាក់ យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស។ 
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “ការកសាងប្រព័ន្ធនយោបាយគឺជាភារកិច្ចដ៏សែនសំខាន់ក្នុងសម័យកាលបច្ចុប្បន្ន” - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជូនផ្កាអបអរសាទរមហាសន្និបាត។ (រូបថត៖ VOV)
នេះត្រូវបានសង្កត់ធ្ងន់ដោយប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នៅពេលអញ្ជើញចូលរួមមហាសន្និបាតលើកទី១ គណៈកម្មាធិការបក្សឃុំ Thanh Xuan ទីក្រុង Can Tho អាណត្តិ ២០២៥-២០៣០ នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុង Can Tho។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ “ការកសាងប្រព័ន្ធនយោបាយគឺជាភារកិច្ចដ៏សែនសំខាន់ក្នុងសម័យកាលបច្ចុប្បន្ន” - ảnh 2លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិនថ្លែងសុន្ទរកថានៅមហាសន្និបាត។ (រូបថត៖ VOV)
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅមហាសន្និបាត លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអះអាងសារជាថ្មីម្ដងទៀតថា គោលដៅរបស់បក្ស និងរដ្ឋក្នុងការរួម បញ្ចូលបណ្ដាខេត្ត ក្រុង គឺដើម្បីពង្រីកលំហអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ ព្រម ទាំងកសាងប្រព័ន្ធរដ្ឋបាលសាធារណៈដ៏ទំនើប ដើម្បីបម្រើ តម្រូវការរបស់ប្រជាជន ឱ្យកាន់តែប្រសើរឡើងផងដែរ។ ដោយហេតុនេះ លោកប្រធានរដ្ឋសភាបានសង្កត់ ធ្ងន់ថា ចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងឯកភាព ដោយចាត់ទុកការងារកសាងបក្ស សាងប្រព័ន្ធនយោបាយ និងការងារមនោគមវិជ្ជា ជាភារកិច្ចដ៏សែនសំខាន់ក្នុងដំណាក់ កាលបច្ចុប្បន្ន។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន មានប្រសាសន៍ថា៖
“មិនថាពិភពលោកប្រែប្រួលយ៉ាងណានោះទេ ទោះបីជាមានជម្លោះ សង្គ្រាម ការបំផ្លិចបំផ្លាញក៏ដោយ យើងត្រូវតែជឿជាក់លើការដឹកនាំរបស់បក្ស ត្រូវប្រកាន់ យ៉ាងខ្ជាប់ខ្ជួន។ កម្មាភិបាល និងបក្ខជនត្រូវតែរឹងមាំជានិច្ច”។ លើសពីនេះ លោកប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់លើតម្រូវការនៃការ ផ្លាស់ប្តូរឌីជីថលនៅតាមឃុំ ដោយចាត់ទុកវិស័យវិទ្យាសាស្ត្រ នវានុវត្តន៍ និងការ ផ្លាស់ប្តូរឌីជីថលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រព័ន្ធរដ្ឋបាលសាធារណៈថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ