លោកអគ្គលេខាបក្សតូ ឡឹម៖ ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាឱកាសប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវរបស់អាជីវកម្មនីមួយៗទៀតផង
(VOVWORLD) - នាថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំវេទិកាជាតិប្រចាំឆ្នាំលើកទី ៦ ស្តីពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមក្រោមប្រធានបទ “ធ្វើជាម្ចាស់បច្ចេកវិទ្យា ឌីជីថល ធ្វើជាម្ចាស់ដំណើរការផ្លាស់ប្តូរឌីជីថលរបស់វៀតណាមតាមរយៈសហគ្រាសបច្ចេកវិទ្យា ឌីជីថលវៀតណាម”។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅវេទិកា អគ្គលេខាបក្ស លោក តូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនិងតួនាទីរបស់សហគ្រាសឌីជីថលវៀតណាមក្នុងការបង្កើតផលិតផលនិងដំណោះស្រាយប្រកបដោយការច្នៃប្រឌិត រួមចំណែកជំរុញយ៉ាងខ្លាំងនូវដំណើរការប្រែក្លាយឌីជីថលជាតិ លើកកម្ពស់គុណភាពកំណើននិងលើកកម្ពស់ជីវភាពប្រជាជន។ លោកអគ្គលេខាបក្សក៏បានចង្អុលបង្ហាញនូវដែនកំណត់ដែលចាំបាច់ត្រូវជម្នះដើម្បីធានាការអភិវឌ្ឍដ៏រឹងមាំនៃបច្ចេកវិទ្យាឌីជីថល និងសហគ្រាសបច្ចេកវិទ្យាឌីជីថលជាតិ។ លោកអគ្គលេខាបក្សតូ ឡឹមបានស្នើរថា៖ “ចាំបាច់ត្រូវបង្កើនគោលនយោបាយដើម្បីទាក់ទាញធនធានមនុស្សមានទេពកោសល្យបច្ចេកវិទ្យាខ្ពស់ បង្កើតបរិយាកាសការងារដ៏គួរឱ្យទាក់ទាញ ឧបត្ថម្ភការស្រាវជ្រាវវិទ្យាសាស្ត្រនិងការច្នៃប្រឌិត តាមនោះ បង្កើនសមត្ថភាពក្នុងស្រុកនិងបង្កើតអាជីវកម្មមានបច្ចេកវិទ្យាឌីជីថលឈានមុខគេ។ ជាមួយគ្នានោះ កសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថលប្រកបដោយនិរន្តរភាព។ ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថល ជាមួយនឹងការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងអាជីវកម្ម សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវនៃអង្គការឧបត្ថម្ភជំរុញគំនិតផ្តួចផ្តើមភាពជាដៃគូសាធារណៈនិងឯកជន និងទាក់ទាញធនធានពីអាជីវកម្ម”។
លោកអគ្គលេខាបក្សក៏បានស្នើឲ្យបង្កើតនិងអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលជាបណ្តើរៗ ដូចជារដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕