លោកអគ្គលេខាបក្ស តូ ឡឹម៖ ខេត្តតៃនិញ ត្រូវទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចច្រកទ្វារព្រំដែនប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ដំណាក់កាលចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងបន្តរហូតដល់ឆ្នាំ ២០៤៥ គឺមានអត្ថន័យគន្លឹះ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ 
លោកអគ្គលេខាបក្ស តូ ឡឹម៖ ខេត្តតៃនិញ ត្រូវទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចច្រកទ្វារព្រំដែនប្រកបដោយប្រសិទ្ធភាព - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ ប្រជាជន គ្រួសារគោលនយោបាយគំរូ និងជនមានគុណូបការៈនៅក្នុងខេត្តតៃនិញ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ៩ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ ប្រជាជន គ្រួសារគោលនយោបាយគំរូ និងជនមានគុណូបការៈនៅក្នុងខេត្តតៃនិញ។

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ដំណាក់កាលចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងបន្តរហូតដល់ឆ្នាំ ២០៤៥ គឺមានអត្ថន័យគន្លឹះ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យខេត្តតៃនិញ អភិវឌ្ឍន៍សួនឧស្សាហកម្ម និងចង្កោមឧស្សាហកម្មដែលភ្ជាប់ទៅនឹងភស្តុភារកម្ម; ទាញយកអត្ថប្រយោជន៍ពីប្រៀបខ្លាំងនៃសេដ្ឋកិច្ចច្រកទ្វារព្រំដែនប្រកបដោយប្រសិទ្ធភាព និងបង្កើតខ្សែសង្វាក់តម្លៃអន្តរតំបន់ជាបណ្ដើរៗ ដោយតភ្ជាប់ជាមួយទីផ្សារកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ