លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សចាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ

(VOVWORLD) - ពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សចាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមករា នៅទីក្រុងហាណូយ ដោយមានវត្តមានរបស់លោកអគ្គលេខាបក្ស តូ ឡឹម។

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សចាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ ធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សចាស់។ (រូបថត៖ Van Hieu/VOV)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា ប្រជាជនគឺជាគោលដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍ ក្នុងនោះការថែទាំសុខភាពប្រជាជនគឺជាភារកិច្ចនយោបាយស្នូល និងជាបន្តបន្ទាប់។ ការថែទាំសុខភាពមនុស្សចាស់គឺជាបញ្ហាមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដែលបង្ហាញពីការទទួលខុសត្រូវរបស់បក្ស រដ្ឋ សង្គម និងគ្រួសារនីមួយៗចំពោះមនុស្សដែលបានលះបង់ពេញមួយជីវិតដើម្បីប្រទេសជាតិ និងសហគមន៍។ លោកអគ្គលេខាបក្សបានស្នើថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សចាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ Van Hieu/VOV)

“គម្រោងនេះគឺសមស្របនិងបញ្ជាក់ដោយផ្ទាល់នូវគោលជំហរសំខាន់ៗជាច្រើនរបស់បក្ស និងរដ្ឋលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ការបង្កើនការការពារ ថែទាំ និងការកែលម្អសុខភាពប្រជាជន។ ក្នុងពេលជាមួយគ្នានោះ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋធានីក្នុងការអនុវត្តយន្តការ និងគោលនយោបាយជាក់លាក់ ដើម្បីអនុវត្តន៍គម្រោងធំៗ និងសំខាន់ៗ ដែលជះឥទ្ធិពលយ៉ាងយូរអង្វែង។ គម្រោងនេះបង្ហាញយ៉ាងច្បាស់អំពីផ្នត់គំនិតអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យថែទាំសុខភាពមនុស្សចាស់។ តាមរយៈគម្រោងនេះ បង្កើតនិងអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់” តាមជំហាននីមួយៗ ឆ្ពោះទៅរកភាពស្អាតស្អំ មនុស្សសាស្ត្រ និងប្រកបដោយចីរភាព ក្នុងនោះការថែទាំសុខភាពមនុស្សចាស់ គឺជាគោលដៅសុខុមាលភាពសង្គមផង និងជាកម្លាំងចលករសម្រាប់ការផ្លាស់ប្ដូរថ្មីនូវគំរូសេវាកម្មសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

អគារពហុមុខងារសុខាភិបាល-ថែទាំសុខភាពមនុស្សចាស់របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ គឺជាអគារពហុមុខងារ ដែលរួមបញ្ចូលការពិនិត្យ និងព្យាបាលជំងឺដែលមានគុណភាពខ្ពស់ ការអនុវត្តកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការថែទាំសុខភាពដ៏ទូលំទូលាយសម្រាប់មនុស្សចាស់។

ចំណុចស្នូលនៃគម្រោងគឺតំបន់ទី ១ ដែលមានផ្ទៃដីស្រាវជ្រាវប្រហែល ១៥ ហិកតា និងមជ្ឈមណ្ឌលឯកទេសដែលអាចផ្ទុកគ្រែអ្នកជំងឺប្រហែល ២៦០០ គ្រែ; ប្រព័ន្ធបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា រួមទាំងវិទ្យាស្ថានស្រាវជ្រាវ សាលបង្រៀន និងអន្តេវាសិកដ្ឋាន ដែលបម្រើនិស្សិតប្រហែល ១ ម៉ឺននាក់។ ដំណាក់កាលទី ១ នៃគម្រោងនេះត្រូវបានគេរំពឹងថានឹងសម្រេចនៅឆ្នាំ ២០២៨ ឆ្ពោះទៅសម្រេចទាំងស្រុងនៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ