ទំនុកចិត្តរបស់អ្នកបោះឆ្នោត គឺជាការគាំទ្រ និង​ការផ្តាំផ្ញើរទំនួលខុសត្រូវដល់​បេក្ខជន​ជាសមាជិកសភាម្នាក់ៗ

(VOVWORLD) - នាថ្ងៃទី៤ ខែមីនា លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន រួមជាមួយបេក្ខជនជាសមាជិកសភានីតិកាលទី១៦ នៅមណ្ឌលបោះឆ្នោតលេខ១២ នៃទីក្រុងហូជីមិញ បានចូលរួមសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីបណ្តាឃុំ Ba Diem ឃុំ Xuan Thoi Son ឃុំ Hoc Mon ឃុំ Dong Thanh ឃុំ Phu Hoa Dong និងឃុំ Binh My។ សន្និសីទនេះត្រូវបានធ្វើឡើងក្នុងទម្រង់ដោយផ្ទាល់និងតាមអ៊ីនធឺណិត ដោយមានការចូលរួមពីអ្នកបោះឆ្នោតជាង ១.១០០នាក់។
ទំនុកចិត្តរបស់អ្នកបោះឆ្នោត គឺជាការគាំទ្រ និង​ការផ្តាំផ្ញើរទំនួលខុសត្រូវដល់​បេក្ខជន​ជាសមាជិកសភាម្នាក់ៗ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV

នៅក្នុងសន្និសីទ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះដំណើរការការងារ និងកម្មវិធីសកម្មភាពរបស់បេក្ខជន ដោយសង្ឃឹមថា នៅពេលជាប់ឆ្នោត បណ្តាសមាជិកសភានឹងអនុវត្តន៍ការសន្យារបស់ខ្លួនឲ្យបានឆាប់ ដោយប្រែក្លាយកម្មវិធីទៅជាសកម្មភាពជាក់ស្តែង។

ទំនុកចិត្តរបស់អ្នកបោះឆ្នោត គឺជាការគាំទ្រ និង​ការផ្តាំផ្ញើរទំនួលខុសត្រូវដល់​បេក្ខជន​ជាសមាជិកសភាម្នាក់ៗ - ảnh 2លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VOV

ឆ្លើយតបទៅនឹងមតិយោបល់របស់អ្នកបោះឆ្នោតទាក់ទងនឹងការអប់រំ សុខាភិបាល វប្បធម៌ និងការថែទាំជនចាស់ជរា លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិនិយោគលើការអប់រំ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ តាមនោះ ការិយាល័យនយោបាយបានសម្រេចចិត្ត វិនិយោគលើការសាងសង់សាលាអន្តេវាសិកអន្តរកម្រិត  ថ្នាក់បឋមសិក្សានិងមធ្យមសិក្សានៅតាមឃុំព្រំដែនគោកចំនួន ២៤៨; រដ្ឋសភាបានអនុម័តលើគោលនយោបាយលើកលែងថ្លៃសិក្សាទាំងស្រុងចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦; ដាក់ពង្រាយកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម សម្រាប់ប្រជាជន។ល។ ចំពោះការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតទាក់ទងនឹងមុខងារនីតិបញ្ញត្តិរបស់រដ្ឋសភា លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានឲ្យដឹងថា រដ្ឋសភានឹងបន្តផ្តោតលើការដោះស្រាយឧបសគ្គខាងស្ថាប័ន ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ