វៀតណាមជានិច្ចកាលបានបង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់សហគ្រាសបរទេស

(VOVWORLD) - នៅរសៀលថ្ងៃទី ១២ ខែធ្នូ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Coca-Cola វៀត ណាម លោក Sanket Ray ។ 

 ក្នុងជំនួបនេះ លោក Phung Quoc Hien បានវាយតម្លៃខ្ពស់ ចំពោះការដែល ក្រុមហ៊ុន Coca-Cola បានបង្កើតការវិនិយោគអាជីវកម្មបន្ទាប់ពីការអភិវឌ្ឍទីផ្សារនៅវៀតណាមអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋសភាវៀតណាមតែងតែផ្តោតលើការកែលម្អក្របខ័ណ្ឌច្បាប់ បង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់អាជីវកម្មបរទេសមកធ្វើការវិនិយោគនៅវៀតណាម ក្នុងនោះមានក្រុមហ៊ុន Coca – Cola តែម្តង។

អនុប្រធានរដ្ឋសភាបានស្នើថា នៅពេលប្រតិបត្ដិការនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុននឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវបញ្ញត្តិនានានៃច្បាប់វៀតណាមក្នុងការអនុវត្តនូវកាតព្វកិច្ចពន្ធ កាតព្វកិច្ចការពារបរិស្ថាននិងការរួមចំណែកបន្ថែមទៀតសម្រាប់សកម្ម ភាពសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ