វៀតណាមនិងប្លុកហ្រ្វង់កូហ្វូនីជំរុញការអនុវត្តរបៀបវារៈរបស់អ.ស.បស្តីពីសន្តិភាព និងការអភិវឌ្ឍ
VOV-អាមេរិក -  
(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសហ្រ្វង់កូហ្វូនី ប្រចាំទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានជួប សន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ស្តីពីការរួមចំណែករបស់ប្លុកហ្រ្វង់កូហ្វូនី ក្នុងការជំរុញការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិ និងអាទិភាពរបស់លោកអគ្គលេខាធិការសម្រាប់ឆ្នាំ ២០២៥។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំពិភាក្សា។ រូបថត៖ Thanh Tuan/VNA អ្នកយកព័ត៌មាននៅអាមេរិក) |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិបានអះអាងថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អង្គការ សហប្រជាជាតិនិងអង្គការ ហ្រ្វង់កូហ្វូនី វៀតណាមបានប្តេជ្ញា ជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាល់ការប្តេជ្ញាចិត្តលើការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ អង្គការហ្រ្វង់កូហ្វូនី អាស៊ាន និងប្រទេសអាហ្វ្រិកក្នុងការអនុវត្តរាល់គោលដៅនេះ។ វៀតណាមក៏សង្ឃឹមថា នឹងរួមចំណែកបន្ថែមទៀតដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមបានអញ្ជើញអគ្គលេខាធិកា និងប្រទេសសមាជិកទាំងអស់នៃអង្គការហ្រ្វង់កូហ្វូនី អញ្ជើញមកកាន់ទីក្រុងហាណូយ ចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥៕
VOV-អាមេរិក