វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងសិង្ហបុរី

(VOVWORLD) - នារសៀលថ្ងៃទី១៨ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរ ទេសអាមេរិក លោក John Kerry។ 
វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងសិង្ហបុរី - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ លោក John Kerry មហាមិត្តរបស់ប្រជាជនវៀតណាមដែលបានរួមចំណែកសកម្មសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរនាពេលកន្លងទៅ។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានប្រសាស ន៍ថា រដ្ឋាភិបាលវៀតណាមសន្យា បង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសអាមេរិក ធ្វើការរកស៊ីប្រកបដោយជោគជ័យនៅវៀតណាម។

ចំណែកខ្លួនវិញ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry សម្តែងនូវគោលបំណង រួមជាមួយដៃគូរបស់វៀតណាម ដើម្បីបង្កើតបណ្តាញអគ្គិសនីសម្រាប់បម្រើប្រភពថាមពលខ្យល់។

វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងសិង្ហបុរី - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិក លោក Pete Peterson 

នៅក្នុងជំនួបជាមួយអតីតអគ្គរដ្ឋទូតអាមេរិកនៅវៀតណាម លោក Pete Peterson បានឲ្យដឹងថា មានវិនិយោគិនជាច្រើន មានការយកចិត្តទុកដាក់លើការផ្ទេរសិទ្ធិធ្វើអាជីវកម្មលើគម្រៀងការផ្លួវហាយវៃ Ha Noi- Hai Phong។ តាមនោះ ប្រសិនបើកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ រដ្ឋាភិបាលអាចប្រមូលផ្តុំបានទាំងស្រុង នូវចំណាយវិនិ យោគលើផ្លូវហាយវៃនេះ ដោយមិនចាំបាច់អូសបន្លាយរយៈពេលច្រើនឆ្នាំទេ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែលលោក Peterson មានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីវៀតណាមក៏ដូចជាលើកឡើងនូវគំនិតសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។

វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងសិង្ហបុរី - ảnh 3នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសហព័ន្ធកែច្នៃសិង្ហបុរី លោក Douglas Foo 

ក៏នារសៀលថ្ងៃទី១៨ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសហព័ន្ធកែច្នៃសិង្ហបុរី លោក Douglas Foo។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសន្ទស្សន៍ការច្នៃប្រឌិតនិងផលិតភាពការងាររបស់សិង្ហបុរី ព្រមទាំងសម្តែងនូវគោលបំណង ជំរុញកិច្ចសហប្រតិ បត្តិការជាមួយសិង្ហបុរីឲ្យបានខ្លាំងក្លាថែមទៀតលើវិស័យនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ