វៀតណាម-សាធារណរដ្ឋឆែក លើកកំពស់ទំនាក់ទំនងទៅភាព​ជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែកចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមករា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala កាលពីថ្ងៃទី ២០ ខែមករា (តាមម៉ោងក្នុងតំបន់) នៅវិមាននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឆែក លោក Petr Fiala។
វៀតណាម-សាធារណរដ្ឋឆែក លើកកំពស់ទំនាក់ទំនងទៅភាព​ជាដៃគូយុទ្ធសាស្ត្រ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីឆែក លោក Petr Fiala។ រូបថត៖ Vu Khuyen/VOV

នៅក្នុងកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រី Petr Fiala បានប្រកាសលើកកំពស់ទំនាក់ទំនងវៀតណាម - ឆែកទៅភាពជាដៃគូយុទ្ធសាស្ត្រ និងឆាប់អភិវឌ្ឍន៍កម្មវិធីសកម្មភាពអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឆែក ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង  ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី។

វៀតណាម-សាធារណរដ្ឋឆែក លើកកំពស់ទំនាក់ទំនងទៅភាព​ជាដៃគូយុទ្ធសាស្ត្រ - ảnh 2ទិដ្ឋភាពនៃជំនួបសន្ទនា។ រូបថត៖ Vu Khuyen/VOV

មេដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ខណៈដែលពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ថាមពលកកើតឡើងវិញ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាព័ត៌មាន ការថែទាំសុខភាព រ៉ែ ថាមពល សន្តិសុខស្បៀងអាហារ។ ទាក់ទងនឹងពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានឯកភាពជំរុញសហគ្រាសឆែក បង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលសាធារណៈរដ្ឋឆែកមានប្រៀបខ្លាំងដូចជា៖ ឧស្សាហកម្មគាំទ្ររថយន្ត ថាមពលកកើតឡើងវិញ ការផលិតម៉ាស៊ីន ការធ្វើធាជីវកម្មរ៉ែ សារធាតុគីមី និងការកែច្នៃស្បៀងអាហារ...; សម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យរដ្ឋាភិបាលឆែក គាំទ្រប្រទេស EU ដែលនៅសេសសល់ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ