សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

(VOVWORLD) - នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ - ảnh 1គណៈប្រតិភូទស្សនាតូបលក់ទំនិញ «ផ្សារជនបទ» (រូបថត៖ nongghiepmoitruong.vn)

ពិធីបុណ្យនេះរួមមានសកម្មភាពជាច្រើនដូចជា៖ ការទស្សនា និងឆ្លង ពិសោធន៍ចម្ការក្រូចនៅតាមគ្រួសារដែលមានគំរូដាំដុះក្រូចប្រកបដោយប្រសិទ្ធភាព; ការផ្លាស់ប្ដូរកីឡា និងល្បែងប្រជាប្រិយ (ទាញព្រ័ត្រ រុញដំបង។ល។); ការទស្សនា និងទិញទំនិញនៅតូប "ទីផ្សារជនបទ" ដែលដាក់តាំងបង្ហាញក្រូច ផលិតផល OCOP និងផលិតផលកសិកម្មក្នុងស្រុក។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការប្រកួតប្រជែងដែលមានប្រធានបទជុំវិញដើមឈើក្រូច ដូចជា៖ ការប្រកួតប្រជែង "តូប 'ទីផ្សារជនបទ' ដ៏ស្រស់ស្អាត និងច្នៃប្រឌិតបំផុត"; "អ្នកបេះក្រូចលឿនបំផុត និងមានជំនាញបំផុត"; ការប្រកួតប្រជែងរៀបចំកន្ត្រកក្រូចដ៏ស្រស់ស្អាត និងការប្រកួតប្រជែងសម្រាប់អ្នកទស្សនា...។

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ - ảnh 2គណៈប្រតិភូកាត់ខ្សែបូសម្ពោធតូបលក់ទំនិញ "ផ្សារជនបទ" (រូបថត៖ nongghiepmoitruong.vn)

ឆ្នាំ ២០២៥ គឺជាឆ្នាំទីបីនៃពិធីបុណ្យក្រូច Van Don ដែលមានគោលបំណងបន្តលើកតម្កើងតម្លៃមុខរបរដាំដុះក្រូច; ក្នុងពេលជាមួយគ្នានេះ បង្កើនការផ្សព្វផ្សាយ ការណែនាំ និងពង្រីកឱកាសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជ កម្ម និងការប្រើប្រាស់ផលិតផល ដោយនាំពាណិជ្ជសញ្ញាក្រូច Van Don ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅខេត្ត។ ពិធីបុណ្យនេះក៏ជាសកម្មភាពមួយដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការជំរុញទេសចរណ៍ ឆ្នាំ ២០២៥ របស់ខេត្តក្វាង និញ និងក្នុងពេលជាមួយគ្នានេះ ក៏ជាការអបអរសាទរខួបលើកទី ៧៧ នៃការបង្កើត Van Don (២៦ ធ្នូ ១៩៤៨ - ២៦ ធ្នូ ២០២៥) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ