សហរដ្ឋអាមេរិកជំរុញឱ្យបញ្ចប់ជម្លោះនៅអ៊ុយក្រែនមុនខែមិថុនាឆ្នាំនេះ

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មាននាថ្ងៃទី ៧ ខែកុម្ភៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សហរដ្ឋ អាមេរិកកំពុងជំរុញអ៊ុយក្រែន និងរុស្ស៊ីឱ្យស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះមុនខែមិថុនាឆ្នាំនេះ ហើយបានស្នើឱ្យមានការចរចាដោយផ្ទាល់រវាងភាគីទាំងពីរនៅសប្តាហ៍ក្រោយ។ 
សហរដ្ឋអាមេរិកជំរុញឱ្យបញ្ចប់ជម្លោះនៅអ៊ុយក្រែនមុនខែមិថុនាឆ្នាំនេះ - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky  (រូបថត៖ REUTERS)

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីការចរចាជុំទីពីរដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) បានបញ្ចប់បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃដោយគ្មានចំណុចលោតផ្លោះណាមួយ លើបញ្ហាសំខាន់ៗក្រៅពីការដោះដូរអ្នកទោសជាង ៣១០ នាក់។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវកំពុងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំការបោះឆ្នោតទូទៅក្នុងពេលដំណាលគ្នា និងការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាននៅអ៊ុយក្រែននៅក្នុងខែឧសភា។ ខ្លឹមសារនៃការពិភាក្សាត្រូវបានដាក់ចេញដោយក្រុមចរចារបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយបេសកជនពិសេស Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតី Donald Trump គឺលោក Jared Kushner ក្នុងអំឡុងពេលចរចានៅទីក្រុង Abu Dhabi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ