សហរដ្ឋអាមេរិកលើកសំណើរអំពីពេលវេលាពិភាក្សាត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង
(VOVWORLD) -រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump "ព្រួយបារម្ភ" អំពីភាពតានតឹង រវាងកូរ៉េខាងត្បូង និងជប៉ុន នាពេលបច្ចុប្បន្នក៏ដូចជាលើកឡើងអំពីលទ្ធភាពដែលថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចជួយសម្រួលសម្ព័ន្ធមិត្តទាំងពីរ ដោយមានសកម្មភាពបន្ធូរស្រាលភាពតានតឹងក្នុងរយៈពេលខាងមុខ។
បេសកជនពិសេសកូរ៉េខាងត្បូងលោក Hwang Joon-kook បេសកជនពិសេសអាមេរិកលោក Sung Kim (ស្តាំ) និងប្រធាននាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេសជប៉ុន លោក Junichi Ihara (ខាងឆ្វេង) (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២៦ ខែកក្កដា មន្ត្រីការទូតជាន់ខ្ពស់មួយរូបរបស់អាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចរៀបចំជំនួបថ្នាក់អនុរដ្ឋមន្ត្រីត្រីភាគីជាមួយ ជប៉ុន និងកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រី នៃវេទិកាតំបន់អាស៊ាន (ARF) នាសប្តាហ៍ខាងមុខ នៅ ទីក្រុងបាងកកប្រទេសថៃ។ តាមមន្ត្រីរូបនេះបានឲ្យដឹងថា ព្រឹត្តិការណ៍ការទូតនេះគឺជាឱកាសដ៏ល្អ ដើម្បីរដ្ឋមន្ត្រីនៃប្រទេសទាំងបីអាចពិភាក្សាគ្នាអំពីស្ថានភាពនាបច្ចុប្បន្ននេះ។ មន្ត្រីរូបនេះបានឲ្យដឹងថារដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump "ព្រួយបារម្ភ" អំពីភាពតានតឹង រវាងកូរ៉េខាងត្បូង និងជប៉ុន នាពេលបច្ចុប្បន្នក៏ដូចជាលើកឡើងអំពីលទ្ធភាពដែលថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចជួយសម្រួលសម្ព័ន្ធមិត្តទាំងពីរ ដោយមានសកម្មភាពបន្ធូរស្រាលភាពតានតឹងក្នុងរយៈពេលខាងមុខផងដែរ៕