អាណិកជនវៀតណាមនៅថៃប្រារព្ធពិធីបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សប្តស័ក ២០២៥

(VOVWORLD) - នាយប់ថ្ងៃទី ១១ មករា ស្ថានទូតវៀតណាមប្រចាំនៅថៃ បានសហការជាមួយសមាគមថៃ-វៀតណាមប្រចាំទីក្រុងបាងកក និងតំបន់ជុំវិញដើម្បីរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតសម្រាប់អាណិកជនវៀតណាមនៅទូទាំងប្រទេសថៃ ដើម្បីអបអរសាទរបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សប្តស័ក ២០២៥។

ក្នុងបរិយាកាសរីករាយអំណរស្វាគមន៍ឆ្នាំថ្មី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ថៃ លោក Pham Viet Hung និងភ្ញៀវកិត្តិយសទាំងអស់បានលើកកែវជូនពរវៀតណាមជានិច្ចកាលអភិវឌ្ឍន៍យ៉ាងរឹងមាំ និងទំនាក់ទំនងរវាង វៀតណាមនិងថៃកាន់តែរឹងមាំ កាន់តែរីកចម្រើនជានិច្ច ជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ   ឆ្នាំថ្មីរុងរឿង។

យោងតាមប្រធានសមាគមប្រជាជនវៀតណាមនៅថៃ លោក Nguyen Ngoc Thin ប្រជាជនជាច្រើនមកពីខេត្ត-ក្រុងក្នុងប្រទេសថៃចំនួន ២៦ បានធ្វើដំណើរផ្លូវឆ្ងាយដើម្បីចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើត  ព្រោះនេះជាឱកាសសម្រាប់អ្នកដែលឃ្លាតឆ្ងាយពីស្រុកកំណើតជួបប្រាស្រ័យ  លើកទឹកចិត្តគ្នាទៅវិញទៅមក និងចែករំលែកចំណងមិត្តភាពជាមួយមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ