អត្រាអ្នកចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦និងក្រុមប្រឹក្សាប្រជាជនអាណត្តិ ឆ្នាំ២០២៦-២០៣១ សម្រេចបាន ៩៩,៦៨%

(VOVWORLD) - ក្រសួងមហាផ្ទៃវៀតណាមបានប្រកាសថា ការបោះ
ឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនអាណត្តិ ឆ្នាំ២០២៦-២០៣១ បានបញ្ចប់នាវេលាម៉ោង ៩ យប់ ថ្ងៃទី១៥ ខែមីនា។

អត្រាអ្នកចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦និងក្រុមប្រឹក្សាប្រជាជនអាណត្តិ ឆ្នាំ២០២៦-២០៣១ សម្រេចបាន ៩៩,៦៨% - ảnh 1ប្រជាជនតម្រង់ជួរចូលបោះឆ្នោតនៅ សង្កាត់ គីមលៀន ទីក្រុងហាណូយ។ (រូបថត៖ Duc Anh/VOV5)

តួរលេខដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមម៉ោង ១១:២៣ យប់ ថ្ងៃទី១៥ ខែមីនា នៅលើប្រព័ន្ធកម្មវិធីរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា អ្នកបោះឆ្នោតជាង ៧៦ លាននាក់បានចេញទៅបោះឆ្នោត ដែលសម្រេចបានអត្រា ៩៩,៦៨%។ ខេត្តក្រុងចំនួន ៤/៣៤ មានអត្រាអ្នកចេញទៅបោះឆ្នោតខ្ពស់បំផុតលើទូទាំងប្រទេស រួមមាន៖ Lao Cai, Hue, Tuyen Quang និង Vinh Long។ ខេត្តក្រុងទាំង ៣៤ មានអត្រាអ្នកចេញទៅបោះឆ្នោតជាង ៩៩%។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិ បានតាមដាននិងធ្វើបច្ចុប្បន្នភាពយ៉ាងដិតដល់នូវការបោះឆ្នោត។ ខ្លឹមសារផ្សព្វផ្សាយ ផ្តោតលើការវិវត្តជាក់ស្តែងនៃការបោះឆ្នោតនៅតាមខេត្ត ក្រុង និងតំបន់បោះឆ្នោត។ ការបោះឆ្នោតត្រូវបានធ្វើឡើងប្រកបដោយប្រជាធិបតេយ្យ និងស្របតាមច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ