៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់៖ ឆ្ពោះទៅរកកម្ពស់ថ្មី

(VOVWORLD) - ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - នូវែលសេឡង់ សម្រាប់អាណត្តិ ២០២៤-២០២៧ កាលពីថ្ងៃទី ៨ មេសា នៅទីក្រុង Da Nang វៀតណាមបានបើកសិក្ខាសាលាស្តីពី រយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់។

នៅទីនេះ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកនៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-នូវែលហ្សេឡង់ ចំពោះកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់អស់រយៈពេល ៥០ ឆ្នាំកន្លងទៅ ជាពិសេសលទ្ធផលលេចធ្លោក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ការសម្របសម្រួលពាណិជ្ជកម្ម-វិនិយោគ ការអប់រំ កសិកម្ម និងការជួយឧបត្ថម្ភគ្រោះមហន្តរាយធម្មជាតិ។

៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់៖ ឆ្ពោះទៅរកកម្ពស់ថ្មី - ảnh 1សិក្ខាសាលាស្តីពី រយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ ។ រូបថត៖ chinhphu.vn

សិក្ខាសាលាបានវាយតម្លៃថា អាស៊ាន-នូវែលសេឡង់នៅមានសក្តានុពល និងឱកាសសហប្រតិបត្តិ្កការជាច្រើន ដូច្នេះ ភាគីទាំងពីរគួរតែផ្តល់អាទិភាពជំរុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្រាប់ ដើម្បីពង្រីកលទ្ធភាពជ្រៀតចូលទីផ្សារ ជំរុញការវិនិយោគឯកជនជាដើម។ បណ្តាប្រទេសក៏បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កសិកម្មឆ្លាតវៃ ការបន្សាំអាកាសធាតុ បច្ចេកវិទ្យាអវកាស ទេសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការតភ្ជាប់និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ