Da Nang ទទួលបានពានរង្វាន់ទីក្រុងឆ្លាតវៃបំផុតនៅវៀតណាមជាលើកទី ៣
(VOVWORLD) - ពានរង្វាន់ចំនួន ៤៣ ត្រូវបានប្រគល់ជូនទីក្រុង សហគ្រាស និងផលិតផល ហើយជាការទទួលស្គាល់ លើកតម្កើងការរួមចំណែកដ៏សកម្មក្នុងការបង្កើតទីក្រុងឆ្លាតវៃ ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ។
ពានរង្វាន់ចំនួន ៤៣ ត្រូវបានប្រគល់ជូនទីក្រុង សហគ្រាស និងផលិតផល |
នាយប់ថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមផ្នែកទន់ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានប្រារព្ធពិធីប្រគល់ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាម ឆ្នាំ ២០២២។ ពានរង្វាន់ចំនួន ៤៣ ត្រូវបានប្រគល់ជូនទីក្រុង សហគ្រាស និងផលិតផល ហើយជាការទទួលស្គាល់ លើកតម្កើងការរួមចំណែកដ៏សកម្មក្នុងការបង្កើតទីក្រុងឆ្លាតវៃ ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ។
ពានរង្វាន់ក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២២ ត្រូវបានបំផុសឡើងតាំងពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ រហូតមកដល់ពេលនេះ ទទួលការតែងតាំងចំនួន ១៤៨។ តាមរយៈការវាយតម្លៃចំនួន ៣ ជុំ ក្រុមប្រឹក្សាបោះឆ្នោតបានជ្រើសរើសប្រគល់ពានរង្វាន់ក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២២ ចំនួន ៤៣ ។ ក្នុងនោះ Da Nang គឺជាទីក្រុងតែមួយគត់ដែលទទួលបានពានរង្វាន់ទីក្រុងឆ្លាតវៃបំផុតនៅវៀតណាម។ នេះគឺជាលើកទី ៣ ហើយ ដែលទីក្រុង Da Nang ទទួលបានពានរង្វាន់នេះ។ លើសពីនេះ ទីក្រុង Da Nang ក៏ទទួលបានពានរង្វាន់ចំនួន ៤ លើវិស័យ៖ ប្រតិបត្តិការ និងគ្រប់គ្រងឆ្លាតវៃ; ចរាចរណ៍ និង Logistics ឆ្លាតវៃ; ទីក្រុងចាប់ផ្ដើមអាជីវកម្មនវានុវត្តភាព; ទីក្រុងឆ្លាតវៃ បម្រើប្រជាពលរដ្ឋ និងសហគ្រាស។ ទីក្រុង Da Lat (ខេត្ត Lam Dong), Pho Yen (ខេត្ត Thai Nguyen) និង Dong Xoai (ខេត្ត Binh Phuoc) ក៏ទទួលបានពានរង្វាន់ទីក្រុងប្រតិបត្តិការ និងគ្រប់គ្រងឆ្លាតវៃផងដែរ។ ខេត្ត Thua Thien - Hue ទទួលបានពានរង្វាន់ទីក្រុងចាប់ផ្ដើមអាជីវកម្មនវានុវត្តភាព ហើយខេត្ត Thai Nguyen ទទួលបានពានរង្វាន់ទីក្រុងឆ្លាតវៃបម្រើប្រជាពលរដ្ឋ និងសហគ្រាសផងដែរ៕