UNSC បើកកិច្ចប្រជុំបន្ទាន់ដោយសារតែការប៉ះទង្គិចនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី ២៦ ខែមករា ដោយសារតែការប៉ះទង្គិចកាន់តែខ្លាំងឡើងរវាងកងទ័ព និងក្រុមឧទ្ទាម M២៣។
មុននោះ កាលពីថ្ងៃទី២៥ ខែមករា ភាគីពាក់ព័ន្ធបានកត់ត្រាថា ទាហានបរទេសចំនួន ១៣នាក់ ដែលបម្រើការក្នុងកងកម្លាំងរក្សាសន្តិភាពបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ M២៣ កំពុងព្យាយាមឆ្ពោះទៅកាន់ទីក្រុង Goma ដែលជាទីក្រុងដ៏សំខាន់មួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងមានប្រជាជនជាង ១ លាននាក់។ នៅថ្ងៃទី ២៥ ខែមករា អ្នកនាំពាក្យរបស់កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឧត្តមសេនីយ៍ Sylvain Ekenge បានចោទប្រកាន់ថា "ប្រទេសរវ៉ាន់ដាបានប្តេជ្ញាចិត្តទន្ទ្រៀនកាន់កាប់ទីក្រុង Goma" ។
មុននោះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសរវ៉ាន់ដា៕