(VOVWORLD) - ការបោះឆ្នោតរដ្ឋសភានីមួយៗ គឺជាការសាកល្បងដ៏ធំបំផុតនៃទំនុកចិត្ត និងភាពស្អិតរមួតរវាងបក្ស រដ្ឋ និងប្រជាជន។ នៅក្នុងបរិបទដែលប្រទេសជាតិកំពុងនៅចំពោះមុខឱកាសថ្មីៗ រួមទាំងបញ្ហាប្រឈមក្រៅប្រពៃណី ការស្រុះចិត្តគំនិតគ្នាកាន់តែមានសារៈសំខាន់ជាងពេលណាៗ ទាំងអស់។ នោះគឺជាចំណុចស្នូលនៃកម្លាំងពលំជាតិ។
នៅក្នុងទីក្រុងដាណាំង ពីតំបន់ទីក្រុងរហូតដល់តំបន់ភ្នំ ទង់ជាតិ និងបដាឃោសនាបោះឆ្នោតត្រូវបានដាក់តាំងបង្ហាញយ៉ាងភ្លឺស្វាង (រូបថត៖ Long Phi – Thanh Ha/VOV-ភាគកណ្តាល) |
ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ មានសារៈសំខាន់ជាពិសេស ពីព្រោះវាកើតឡើងនៅក្នុងបរិបទដែល ប្រទេសកំពុងនៅចំពោះមុខតម្រូវការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍។
ការស្រុះចិត្តគំនិតក្នុងសង្គម៖ កាវបិទចងភ្ជាប់ និងជាមូលដ្ឋានគ្រឹះនៃស្ថិរភាព
ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ បានប្រព្រឹត្តទៅនៅពេលដែល វៀតណាមកំពុងជំរុញដំណើរការផ្លាស់ប្តូរថ្មី ដោយមានគោលបំណងសម្រាប់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលវែង។ នៅក្នុងដំណើរការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត ការស្រុះចិត្តគំនិតគ្នាគឺបង្ហាញជាក់ស្តែងនៅគ្រប់ដំណាក់កាលទាំងអស់ ដោយឆ្ពោះទៅគោលដៅ គឺជ្រើសរើសតំណាងដ៏សក្តិសមចូលកាន់ស្ថាប័នអំណាចរដ្ឋ។
ការស្រុះចិត្តគំនិតគ្នាមិនមែនកើតឡើងដោយធម្មជាតិទេ។ នោះគឺជាលទ្ធផលនៃដំណើរការបើកចំហរ និងមានតម្លាភាពនូវព័ត៌មានអំពីបេក្ខជន ក្នុងរយៈពេលកន្លងមក។ នៅពេលដែលអ្នកបោះឆ្នោតយល់ពីលក្ខណៈវិនិច្ឆ័យសម្រាប់បក្ខជនម្នាក់ ក្តាប់ជាប់នូវកម្មវិធីសកម្មភាពរបស់បេក្ខជន ពួកគេនឹងជ្រើសរើស ក៏ដូចជាអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រកាសបញ្ជីឈ្មោះបេក្ខជនពេញសិទ្ធិចំនួន ៨៦៤ រូប សម្រាប់ជ្រើសរើសសមាជិក សមាជិការចំនួន ៥០០ រូប។ បញ្ជីនេះគឺជាលទ្ធផលនៃដំណើរការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដែលមតិរបស់អ្នកបោះឆ្នោតដើរតួនាទីសម្រេច។
អ្នកបោះឆ្នោតដែលមានជំនាញអាន សរសេរ និងស្តាប់មានកម្រិតក្នុងភាសាវៀតណាម ត្រូវបានកងកម្លាំងមុខងារនៅក្នុងខេត្ត Lao Cai ជួយអាន ណែនាំ ដើម្បីយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ (រូបថត៖ Thua Xuan/VOV ភាគពាយ័ព្យវៀតណាម) |
តាមស្ថានភាពជាក់ស្តែងបង្ហាញថា ក្នុងដំណើរការរៀបចំការបោះឆ្នោត កម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត គឺជាឱកាសឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិក្នុងការផ្តល់មតិកែលម្អ។ ការស្រុះចិត្តគំនិតបានកើតចេញពីការផ្លាស់ប្តូរព័ត៌មានរវាងបេក្ខជន និងអ្នកបោះឆ្នោត។
ការស្រុះចិត្តគំនិត្តក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងការអនុវត្តបច្ចេកវិទ្យាផងដែរ។ ឧបករណ៍ដូចជា "ផែនទីព័ត៌មានបោះឆ្នោតឌីជីថល" (នៅទីក្រុងហាណូយ ខេត្ត និងទីក្រុងមួយចំនួន) ឬកម្មវិធីសម្រាប់ស្វែងរកជីវៈប្រវត្តិរូបបេក្ខជននៅលើស្មាតហ្វូន បានទទួលការចូលមើលយ៉ាងច្រើន។ វិធីសាស្រ្តសកម្មរបស់អ្នកបោះឆ្នោតចំពោះព័ត៌មានបង្ហាញពីអាកប្បកិរិយានយោបាយវិជ្ជមាន និងចំណាប់អារម្មណ៍លើព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសជាតិ។ ជាពិសេស ជំនាន់ហ្សែន Z - អ្នកដែលទៅបោះឆ្នោតជាលើកដំបូង។
ព័ត៌មានបោះឆ្នោតត្រូវបានធ្វើបច្ចុប្បន្នភាពលើកម្មវិធីឌីជីថល (រូបថត៖ Long Phi/VOV-ភាគកណ្តាល) |
លោកសាស្ត្រាចារ្យ បណ្ឌិត ង្វៀន អាញ់ ទ្រី សមាជិករដ្ឋសភានីតិកាលទី១៤ និងទី១៥ បានឲ្យដឹងថា អ្នកបោះឆ្នោតមានការរំពឹងទុក និងទំនុកចិត្តយ៉ាងខ្លាំងចំពោះសមាជិកសភានីតិកាលទី១៦ ក៏ដូចជាសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ទំនុកចិត្តនេះ មិនផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនទេ ប៉ុន្តែផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ៖ “ការងាររៀបចំការបោះឆ្នោតត្រូវបានដំណើការយ៉ាងហ្មត់ចត់ និងបន្ទាន់បំផុត។ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ បានឈរឈ្មោះជាសមាជីកសភានីតិកាលទី១៤ និងទី១៥ ខ្ញុំបានរកឃើញថាដំណើរការជ្រើសរើស និងតែងតាំងបេក្ខជនមានភាពប្រជាធិបតេយ្យ និងមានតម្លាភាព។ គុណភាពនៃជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតគឺល្អណាស់។ ជាពិសេស ព័ត៌មានអំពីបេក្ខជន រដ្ឋសភានីតិកាលទី១៦ ត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធី VNeID ដែលជួយអ្នកបោះឆ្នោត ក្នុងការស្វែងរកជីវប្រវត្តិ កម្មវិធីសកម្មភាព និងបញ្ជីលម្អិតតាមមណ្ឌលបោះឆ្នោត ដែលបង្កើនតម្លាភាពនៃការបោះឆ្នោតបន្ថែមទៀត”។
បរិយាកាសសង្គមវិជ្ជមាន
“ការងាររៀបចំការបោះឆ្នោតត្រូវបានដំណើការយ៉ាងហ្មត់ចត់ និងបន្ទាន់បំផុត។ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ បានឈរឈ្មោះជាសមាជីកសភានីតិកាលទី១៤ និងទី១៥ ខ្ញុំបានរកឃើញថាដំណើរការជ្រើសរើស និងតែងតាំងបេក្ខជនមានភាពប្រជាធិបតេយ្យ និងមានតម្លាភាព។ គុណភាពនៃការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតគឺល្អណាស់។ ជាពិសេស ព័ត៌មានអំពីបេក្ខជន រដ្ឋសភានីតិកាលទី១៦ ត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធី VNeID ដែលជួយអ្នកបោះឆ្នោត ក្នុងការស្វែងរកជីវប្រវត្តិ កម្មវិធីសកម្មភាព និងបញ្ជីលម្អិតតាមមណ្ឌលបោះឆ្នោត ដែលបង្កើនតម្លាភាពនៃការបោះឆ្នោតបន្ថែមទៀត”។
សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម ការរៀបចំសម្រាប់ការបោះឆ្នោតគឺហ្មត់ចត់ណាស់ ហើយបរិយាកាសសង្គមមានភាពវិជ្ជមានខ្លាំង។ ប្រជាពលរដ្ឋជាច្រើនចាប់អារម្មណ៍លើការបោះឆ្នោត ដោយស្វែងរកព័ត៌មានយ៉ាងសកម្មអំពីបេក្ខជនដើម្បីជ្រើសរើសតំណាងដែលពិតជាតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជន។
ទីក្រុង Can Tho កំពុងអនុវត្តសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជីកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ២០២៦-២០៣១ (រូបថត៖ Tran Hieu/VOV) |
លោកស្រី Lattanaphone Phetphilanon ជាជនជាតិឡាវដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិពីបណ្ឌិតសភាការទូត មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរួមបញ្ចូលគ្នានៃបរិយាកាសផុលផុស និងវិន័យក្នុងការរៀបចំការបោះឆ្នោត។ ថ្ងៃបោះឆ្នោតនៅវៀតណាមគឺជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងបង្ហាញពីស្មារតីនៃសាមគ្គីភាពក្នុងសង្គម។
យោងតាមលោកស្រី ព័ត៌មានអំពីការបោះឆ្នោតត្រូវបានធ្វើបច្ចុប្បន្នភាពដោយតម្លាភាពនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។ អ្នកបោះឆ្នោតគ្រាន់តែស្កេនលេខកូដ QR នៅក្នុងតំបន់លំនៅដ្ឋានរបស់ខ្លួន គឺអាចមើលជីវប្រវត្តិពេញលេញ និងកម្មវិធីសកម្មភាពរបស់បេក្ខជន។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងសកម្មភាពនយោបាយនេះ បង្ហាញឲ្យឃើញពីប្រទេសវៀតណាមមួយទំនើប និងបើកចំហ។
ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍នយោបាយ និងច្បាប់តាមកាលកំណត់នោះទេ។ នោះគឺជានិមិត្តរូបនៃឆន្ទៈជាតិ ការបញ្ចូលគ្នានៃទឹកចិត្តប្រជាជន និងឆន្ទៈរបស់បក្ស។ ការស្រុះចិត្តគ្នាក្នុងសង្គម បង្កើតកម្លាំងនៃសាមគ្គីភាព ដោយរួមគ្នាកសាងរដ្ឋសភាដែលនវានុវត្តន៍ និងសកម្ម៕