ព្រឹទ្ធាចារ្យភូមិ K'Brep - សិប្បករមានទេពកោសល្យ បរិច្ចាកដីដើម្បីកសាងជនបទថ្មី

(VOVWORLD) - ព្រឹទ្ធាចារ្យភូមិ K'Brep ជាជនជាតិ K'Ho នៅភូមិ Kala Krot ឃុំ Bao Thuan ខេត្ត Lam Dong មិនត្រឹមតែជាអ្នកត្រួសត្រាយក្នុងផលិតកម្មប៉ុណ្ណោះទេ លោកក៏ជាសិប្បករដ៏ប៉ិនប្រសប់ម្នាក់ដែលមានចំណង់ចំណូលចិត្តជាមួយមុខរបរសិប្បកម្មតម្បាញប្រពៃណីទៀតផង។ លោកក៏ជាអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មីនៅក្នុងមូលដ្ឋាន។

ព្រឹទ្ធាចារ្យភូមិ K'Brep - សិប្បករមានទេពកោសល្យ បរិច្ចាកដីដើម្បីកសាងជនបទថ្មី - ảnh 1ភូមិ Kala Krot ឃុំ Bao Thuan ខេត្ត Lam Dong  (រូបថត៖ K’Bróp/VOV-Tay Nguyen)

“ខ្ញុំត្បាញគ្រប់ប្រភេទ ពីកន្ត្រក  ជាលព្រនរ កញ្ច្រែង ជាដើម។ ពេលអតិថិ ជនមានតម្រូវការចង់ទិញផលិតផល ខ្ញុំលក់តាមតម្រូវការទិញ ដើម្បីរកចំណូលបន្ថែម កែលំអរជីវភាពរស់នៅប្រចាំថ្ងៃ។ ដើម្បីថែរក្សាសិប្បកម្មតម្បាញនេះ មូលដ្ឋានបានបង្កើតសមាគមតម្បាញដើម្បីអភិវឌ្ឍន៍ផលិត ផលឱ្យបានទូលំទូលាយ ស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងចំណោមសិប្បករដើម្បីតម្បាញផលិតផលដ៏ស្រស់ស្អាតនិងទាន់សម័យ ក្នុងគោល បំណងបំពេញតម្រូវការអ្នកប្រើប្រាស់ និងស្វែងរកកន្លែងលក់ផលិតផលក្នុងតម្លៃសមរម្យបំផុត”។

សព្វថ្ងៃនេះ ទោះបីមានអាយុ ៧៥ឆ្នាំក៏ដោយ ប៉ុន្តែ លោក K’Brep ត្រូវបានប្រជាជនក្នុងភូមិ Kala Krot  ស្រលាញ់និងគោរពរាប់អាន ក្នុងនាមជាព្រឹទ្ធាចារ្យភូមិ។ លោកគឺជាសិប្បករប្រជាប្រិយឆ្នើមម្នាក់ ក្នុងសិប្បកម្មតម្បាញប្រពៃណីរបស់ជនជាតិ K'ho។ កន្ត្រក  ជាលព្រនរ ថាស... ត្បាញពីឫស្សី និងផ្តៅដែលលោកធ្វើ គឺប្រើប្រាស់បានយូរ និងបង្កប់ដោយលក្ខណៈសិល្បៈ។ កាលពីឆ្នាំមុន ភូមិនេះបានបើកថ្នាក់បង្រៀនតម្បាញដល់ប្រជាជន K'Ho ហើយសិប្បករ K'Brep បានបង្រៀនឲ្យប្រជាជនជិត ១០០ នាក់។

ព្រឹទ្ធាចារ្យភូមិ K'Brep - សិប្បករមានទេពកោសល្យ បរិច្ចាកដីដើម្បីកសាងជនបទថ្មី - ảnh 2ព្រឹទ្ធាចារ្យភូមិ K’Brep (ឆ្វេង) ប្រាប់ពីដំណើររឿងនៃការបរិច្ចាគដីដើម្បីកសាងជនបទថ្មី (រូបថត៖ K’Bróp/VOV-Tay Nguyen)

មិនត្រឹមតែជាសិប្បករដែលមានទេពកោសល្យម្នាក់ប៉ុណ្ណោះទេ ព្រឹទ្ធាចារ្យ K'Brep ក៏ជាមនុស្សដំបូងគេក្នុងភូមិដែលផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មយ៉ាងក្លាហាន។ លោកបានវិនិយោគលើការថែទាំដំណាំកាហ្វេថ្មីចំនួន ៥ ហិកតា។ ក្នុងមួយឆ្នាំៗ គ្រួសាររបស់លោកប្រមូលផលគ្រាប់កាហ្វេបានចំនួន ១២ តោន។ គ្រួសាររបស់លោកក៏មានប្រាក់ចំណូលពីចំការធុរេន និងផ្លែបឺរដែលដាំរួមបញ្ចូលក្នុងចំការកាហ្វេផងដែរ។ ផ្ទៃដីស្រែ ២ ហិកតាបានទិន្នផលជាង ៨ តោន។ គំរូសេដ្ឋកិច្ចកសិកម្មដ៏ជោគជ័យរបស់លោកត្រូវបានសិក្សា និងបានគ្រួសារជាច្រើនក្នុងភូមិធ្វើត្រាប់តាមផងដែរ។ លោក K' Brao ប្រជាជនម្នាក់នៅភូមិ Kala Krot បានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យភូមិ K' Brep គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការងារផលិតកម្ម។ ក្នុងការដាំ និងថែទាំកាហ្វេ លោកគឺជាមនុស្សដំបូងគេដែលអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត ដូចជាការដាក់ជី ការបាញ់ថ្នាំសម្លាប់សត្វល្អិត និងការស្រោចទឹក។ ហេតុដូច្នេះ ចំការកាហ្វេរបស់គ្រួសារលោកទទួលបានផលិតភាពខ្ពស់។ ក្នុងការធ្វើស្រែចម្ការ លោកក៏ជាអ្នកផលិតល្អដែរ ដូច្នេះហើយបានផលស្រូវនៅភូមិ  Kala Krot គឺអំណោយផលណាស់។ ព្រឹទ្ធាចារ្យភូមិត្រូវបានអ្នកភូមិគោរពយ៉ាងខ្លាំងចំពោះរបៀបរស់នៅ អាកប្បកិរិយា និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។

ក្នុងការកសាងជនបទថ្មីក្នុងភូមិ ព្រឹទ្ធាចារ្យភូមិ K'Brep ជាមនុស្សដំបូងគេដែលស្ម័គ្រចិត្តបរិច្ចាគដីសម្រាប់សាងសង់ផ្លូវ។ គ្រួសារលោកបានបរិច្ចាគដីមុខផ្ទះជាង ៣០០ ម៉ែត្រការ៉េ រុករុះរបង និងកាប់ដើមកាហ្វេ ដើម្បីពង្រីកផ្លូវអន្តរភូមិ។ លោកក៏បានបរិច្ចាកដីស្រែចំការជាង ១ ពាន់ម៉ែត្រការ៉េ ដើម្បីពង្រីកផ្លូវទៅកាន់តំបន់ផលិត។ ដោយយកលោកជាគំរូ ភូមិទាំងមូលបានរួមដៃគ្នា ខ្លះបរិច្ចាគដី ខ្លះទៀតបានចូលរួមចំណែកកម្លាំងពលកម្ម សម្ភារៈ... ដើម្បីសាងសង់ផ្លូវបេតុង និងសាងសង់គម្រោងទឹកស្អាត។ ហេតុដូច្នេះ មុខមាត់របស់ភូមិគឺស្អាតស្អំ។ លោក  K’Breo  ប្រជាជននៅភូមិ Kala Krot  បានឲ្យដឹងថា៖ “មុននេះ នៅរដូវវស្សា ផ្លូវក្នុងភូមិមានភក់ ដល់រដូវប្រាំងមានធូលី ធ្វើឱ្យការធ្វើដំណើរពិតជាពិបាក ជាពិសេសការដឹកជញ្ជូនកសិផលពីស្រែចំការមកដល់ផ្ទះ។ ឥឡូវនេះ ជាមួយនឹងផ្លូវបេតុងស្អាត ការដឹកជញ្ជូនកាហ្វេ ផ្លែប័រ និងធុរេនមានភាពងាយស្រួល ហើយកសិផលក៏ត្រូវបានដឹកជញ្ជូន និងប្រើប្រាស់កាន់តែងាយស្រួលដែរ”។

ព្រឹទ្ធាចារ្យភូមិ K'Brep - សិប្បករមានទេពកោសល្យ បរិច្ចាកដីដើម្បីកសាងជនបទថ្មី - ảnh 3ផលិតផលត្បាញ់របស់ព្រឹទ្ធាចារ្យភូមិ K'Brep  (រូបថត៖ K’Bróp/VOV-Tay Nguyen)

ក្រៅពីការចលនាកៀងគរកសាងជនបទថ្មី ព្រឹទ្ធាចារ្យភូមិ K'Brep ក៏ផ្សព្វផ្សាយយ៉ាងសកម្មនូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់រដ្ឋ; ចូលរួមក្នុងការផ្សះផ្សាជម្លោះក្នុងសហគមន៍។ លោក K' Huu កម្មាភិបាលឃុំ Bao Thuan ខេត្ត Lam Dong បានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យភូមិ K'Brep គឺជាបុគ្គលដែលមានកិត្យានុភាព និងមានឥទ្ធិពលនៅក្នុងសហគមន៍។ ទាក់ ទិននឹងបញ្ហា កៀរគរប្រជាពលរដ្ឋអនុវត្តគោលនយោបាយកសាងជនបទថ្មី លោកមានសំឡេងដឹកនាំចលនាកសាងផ្លូវ និងទឹកស្អាត  រូបរាងភូមិផ្លូវថ្នល់កាន់តែស្អាត។  លោកក៏បានចូលរួមនៅក្នុងក្រុមប្រឹក្សាព្រះវិហារ Kala ក្នុងនាមជាប្រធានក្រុមប្រឹក្សាផងដែរ។ សំឡេងរបស់លោកនៅក្នុងព្រះវិហារគឺងាយស្រួលបញ្ជូនទៅកាន់ព្រះសហគមន៍ ដូច្នេះគោលនយោបាយកសាងជនបទថ្មី និងកសាងជីវភាពថ្មីនៅក្នុងភូមិត្រូវបានអនុវត្តយ៉ាងល្អ និងទទួលបានលទ្ធផលវិជ្ជមាន”។

ជាមួយនឹងកិត្យានុភាព ទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ K’Brep កំពុងថែរក្សា និងផ្សព្វផ្សាយសិប្បកម្មប្រពៃណីរបស់ជនជាតិ K’Ho រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទក្នុងតំបន់។ លោកជាទីបង្អែកខាងស្មារតី និងជាគំរូដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់រូបក្នុងការសិក្សារៀនសូត្រពីដំណើរទៅកសាងមាតុភូមិដ៏រុងរឿង និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ