ព្រឹទ្ធាចារ្យភូមិ Hmrik - ទីបង្អែកនៃភាពសុខសានុ្តត្រាននិងការអភិវឌ្ឍរបស់ភូមិ

(VOVWORLD) - នៅក្នុងឃុំបៀនហូ ខេត្ត យ៉ាឡាយ ជាយូរណាស់មកហើយ ឈ្មោះព្រឹទ្ធចារ្យភូមិ Hmrik    បានក្លាយទៅជាទីបង្អែកខាងព្រលឹងវិញ្ញាណ សម្រាប់ប្រជាជនចារ៉ាយ នៃភូមិ អៀណឿ (Ia Nueng)។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ព្រឹទ្ធចារ្យភូមិ Hmrik  គឺជា "អណ្តាតភ្លើង" ក្នុងជីវភាពសហគមន៍ អ្នកដែលរក្សាទំនៀមទម្លាប់និងប្រពៃណី ផ្សះផ្សារទំនាស់ក្នុងសហគមន៍ បញ្ឆេះជំនឿជាក់ និងលើកទឹកចិត្តសម្រាប់អ្នកភូមិឱ្យខិតខំកសាងជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង។

ព្រឹទ្ធាចារ្យភូមិ  Hmrik - ទីបង្អែកនៃភាពសុខសានុ្តត្រាននិងការអភិវឌ្ឍរបស់ភូមិ - ảnh 1លោក Hmrik ព្រឹទ្ធបុរសភូមិ (ទីពីររាប់ពីស្តាំ) ផ្លាស់ប្តូរ និងចែករំលែកជាមួយអ្នកភូមិអំពីជីវភាពប្រចាំថ្ងៃ បទពិសោធន៍ និងផែនការអាជីវកម្ម (រូបថត៖ VOV)

នាល្ងាចដើមរដូវរងាមួយ  បន្ទាប់ពីការប្រមូលផលកាហ្វេ អ្នកភូមិអៀណឿង បានប្រមូលផ្តុំគ្នានៅផ្ទះរបស់ព្រឹទ្ធចារ្យភូមិ Hmrik។ ខណៈពេលកំពុងផឹកតែនិងកាហ្វេ ព្រឹទ្ធចារ្យបានចែករំលែកជាមួយអ្នកភូមិអំពីការលំបាកក្នុងការប្រមូលផលដំណាំ  ដោយលើកទឹកចិត្តមនុស្សគ្រប់គ្នាជំនះរាល់ការលំបាក ព្យាយាមប្រមូលផលកាហ្វេកំពុងទុំល្មុម ដើម្បីធានាបាននូវគុណភាពមុនពេលចេញទៅលក់។ សម្រាប់លោក ធៀន ជាអ្នកភូមិម្នាក់ រាល់ការចែក រំលែកនិងការណែនាំរបស់ព្រឹទ្ធាចារ្យភូមិ មិនមែនគ្រាន់តែជាការសន្ទនាគួរសមនោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃដែលនាំឱ្យលោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។  កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលជីវភាពរស់នៅរបស់ពីរនាក់ប្តីប្រពន្ធនៅតែក្រីក្រ លោកធៀន ដឹងតែពីរបៀបស្វែងរកសេចក្តីរីករាយក្នុងការផឹកស្រាប៉ុណ្ណោះ។ ព្រឹទ្ធចារ្យភូមិ Hmrik បាន មកផ្ទះរបស់ពួកគេ ណែនាំពួកគេ និងបង្ហាញពួកគេពីរបៀបចិញ្ចឹមគោ របៀបដាំកាហ្វេ និងរបៀបខ្ចីដើមទុនពីធនាគារគោលនយោបាយសង្គម។ ពីការណែនាំ និងការយកចិត្តទុកដាក់នោះ រួមជាមួយនឹងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន  ឥឡូវនេះគ្រួសាររបស់លោក ធៀនមានហ្វូងគោជិត ២០ ក្បាល និងចម្ការកាហ្វេទំហំ ២ ហិកតា ដែលផ្តល់ប្រាក់ចំណូលស្ថិរភាព។

“ដោយទទួលបានការជួយឧបត្ថម្ភ និងការណែនាំពីព្រឹទ្ធចារ្យភូមិ Hmrik   ខ្ញុំបានខិតខំរៀនសូត្រ  អនុវត្តវិធីសាស្រ្តវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងការដាំកាហ្វេ អង្ករ  ការចិញ្ចឹមសត្វពាហនៈ និងបសុបក្សី។ ជាលទ្ធផល ស្ថានភាពសេដ្ឋកិច្ចគ្រួសារខ្ញុំបានប្រសើរឡើងជាលំដាប់”។

រឿងគ្រួសាររបស់លោក ធៀន គ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែល ត្រូវបានព្រឹទ្ធចារ្យភូមិ Hmrik  ណែនាំ និងជួយឧបត្ថម្ភ ដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃ។  អ្នកស្រី Ksor H’Chiem កម្មាភិបាលរណសិរ្សមាតុភូមិនៅភូមិ អៀណឿង បានឲ្យដឹងថា អៀ ណឿង ត្រូវបានគេស្គាល់ថាជាភូមិមួយក្នុងចំណោមភូមិដែលមានការអភិវឌ្ឍ សន្តិភាពល្អ សាមគ្គីភាព និងសម្បូរវប្បធម៌បំផុត ហើយផ្នែកសំខាន់មួយនៃរឿងនេះគឺដោយសារតែការចូលរួមចំណែកដោយស្ងៀមស្ងាត់របស់ព្រឹទ្ធចារ្យភូមិ Hmrik។

ព្រឹទ្ធាចារ្យភូមិ  Hmrik - ទីបង្អែកនៃភាពសុខសានុ្តត្រាននិងការអភិវឌ្ឍរបស់ភូមិ - ảnh 2លោក ធៀន ជាអ្នកស្រុកភូមិអៀណឿង កំពុងស្តាប់ដំបូន្មាន និងការចែករំលែកពីព្រឹទ្ធបុរសភូមិ Hmrik  (រូបថត៖ VOV)

លោកតែងតែដើរតួនាទីសំខាន់ក្នុងការដោះស្រាយទំនាស់កើតមានឡើង។ មិនត្រឹមតែប៉ុណ្ណោះ លោកបានទៅកាន់គ្រួសារនីមួយៗ ដើម្បីចែករំលែកការលំបាក និងស្វែងរកវិធីជួយពួកគេ ឲ្យចេះរក្សាទំនៀមទម្លាប់ និងការ ពារផលប្រយោជន៍សហគមន៍... ហើយរាល់សកម្មភាពដែលលោកធ្វើ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងភូមិត្រាប់ធ្វើតាមផងដែរ។ អ្នកស្រី H’Chiem បានចែករំលែកថា៖   “អ្នកភូមិស្តាប់អ្វីគ្រប់យ៉ាងដែលព្រឹទ្ធចារ្យភូមិ Hmrik  បាននិយាយ។ លោកមិនចេះលំអៀងទេ ដោះស្រាយអ្វីៗគ្រប់យ៉ាងដោយក្តីមេត្តាករុណានិងសមហេតុសមផល  ហើយអ្នកដែលខុស គឺសុខចិត្តទទួលទោសកំហុស។ ដោយសារកិត្យានុភាពរបស់លោក  បញ្ហាលំ បាកៗក្លាយជាងាយស្រួល និងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ ព្រឹទ្ធចារ្យភូមិ Hmrik   ធ្វើឱ្យភូមិរបស់យើងកាន់តែមានអរិយធម៌។ លោកមិនត្រឹម តែបង្រៀនកូនចៅ រក្សាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងណែនាំពួកគេឱ្យរស់នៅដោយរីកចម្រើន និងសាមគ្គីគ្នាផងដែរ”។

ឥឡូវនេះលោកមានអាយុ ៧៧ ឆ្នាំ ហើយសុខភាពជួនកាលមិនដូចពីមុនទេ ប៉ុន្តែនៅពេលណាភូមិមានការ ឬមានពិធីបុណ្យទាន...  ព្រឹទ្ធចារ្យភូមិ Hmrik តែងតែមានវត្តមាន។ ទោះបីជាមានវ័យចំណាស់ក៏ដោយ ប៉ុន្តែលោកតែងតែព្យាយាមរៀនសូត្រ និងស្រូបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗក្នុងអាជីវកម្ម។ ចាប់តាំងពីភូមិ អៀណឿង ចាប់ផ្តើមអភិវឌ្ឍទេសចរណ៍ សហគមន៍ និងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចទាក់ទងនឹងទេសចរណ៍ ព្រឹទ្ធចារ្យភូមិ Hmrik  បានធ្វើដំណើរជាមួយកូនៗ និងចៅៗរបស់ខ្លួន ទៅកាន់ខេត្ត ក្វាងង៉ៃ(Quảng Ngãi) និងដាក់ឡាក់ ហើយមានគម្រោងទៅខេត្តភាគពាយ័ព្យដើម្បីសិក្សាអំពីការអនុវត្តទាំងនេះផងដែរ។

ជីវភាពរស់នៅមានការផ្លាស់ប្តូរច្រើន ប៉ុន្តែព្រឹទ្ធចារ្យភូមិ Hmrik  តែងតែរំលឹកកូនៗ និងចៅៗរបស់ខ្លួនថា ស្ថានភាពរស់នៅកាន់តែប្រសើរឡើង គឺដោយសារការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ជាមួយនឹងគោលនយោបាយជាច្រើនជាពិសេសសម្រាប់តំបន់ជនជាតិភាគតិច ដូចជា៖ ផ្លូវថ្នល់កំពុងសាងសង់ ការផ្គត់ផ្គង់ទឹកស្អាត ការឧបត្ថម្ភសម្រាប់ផលិតកម្ម...។ ដូច្នេះ ប្រជាជនត្រូវតែគោរពតាមគោលនយោបាយ គោលការណ៍ណែនាំ និងច្បាប់របស់បក្ស និងរដ្ឋ។ ព្រឹទ្ធចារ្យភូមិ Hmrik  បានចែករំលែកថា៖ “ក្នុងនាមជាព្រឹទ្ធាចារ្យភូមិម្នាក់ ខ្ញុំក៏ត្រូវតែខិតខំរួមដំណើរជាមួយរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញ និងអប់រំប្រជាជនឱ្យខិតខំធ្វើការ ខិតខំផលិត និងកសាងជីវភាពរស់នៅស៊ីវិល័យ ដោយរក្សាអត្តសញ្ញាណវប្បធម៌។ ពេលឃើញប្រជាជនមានភាពសម្បូរធូធារ ធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ដរាបណាខ្ញុំមានកម្លាំង ខ្ញុំនឹងបន្តចូលរួមចំណែកដល់ភូមិ និងឃុំជានិច្ច”។

លោកស្រី R’Cơm H’myư អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម នៃឃុំបៀនហូ ខេត្តយ៉ាឡាយ បានឲ្យដឹងថា ព្រឹទ្ធចារ្យភូមិ Hmrik គឺជាគំរូដ៏ភ្លឺស្វាងនៃសីលធម៌ របៀបរស់នៅ និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ មិនត្រឹមតែភូមិអៀណឿងប៉ុណ្ណោះទេ ប៉ុន្តែប្រជាជននៅភូមិដទៃទៀតក្នុងឃុំបៀនហូ ក៏គោរពលោកផងដែរ។  អ្នកស្រី R’Cơm H’myư បានចែករំលែកថា៖ “ឥទ្ធិពលរបស់លោកព្រឹទ្ធាចារ្យ Hmrik គឺធំធេងណាស់ ដែលរីកសាយភាយដល់មនុស្សជាច្រើនជំនាន់  ជាពិសេសយុវវ័យ ជំនាន់យុវជន ដែលជាក្រុមមួយដែលលោកព្រឹទ្ធាចារ្យតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ លោកព្រឹទ្ធាចារ្យបង្រៀនពួកគេពីរបៀបរស់នៅប្រកប ដោយវិន័យ លុបបំបាត់ទម្លាប់អាក្រក់ ខិតខំធ្វើការ និងថែរក្សាអត្តសញ្ញាណវប្បធម៌ចារ៉ាយនៅសម័យទំនើប។ ពីទីនោះ រួមចំណែកដល់ការកសាងជីវភាពដែលមានវប្បធម៌ អរិយធម៌ វិបុលភាព និងសុភមង្គល”។

សាមញ្ញ រួសរាយរាក់ទាក់ ប៉ុន្តែមានឥទ្ធិពលរីកសាយភាយ... ដែលជាចំណុចងាយឃើញពីលោកព្រឹទ្ធាចារ្យ Hmrik និងព្រឹទ្ធាចារ្យភូមិជាច្រើនរូបទៀតនៅក្នុងខេត្ត Gia Lai។ ពួកគេគឺជាទីបង្អែកខាងព្រលឹងវិញ្ញាណសម្រាប់ជំនាន់នានា នៅក្នុងភូមិ Ia Nueng និងភូមិជនជាតិចារ៉ាយ បាណា ផ្សេងទៀតនៅទូទាំងខេត្ត។ នៅក្នុងដួងចិត្តរបស់ប្រជាជន ព្រឹទ្ធាចារ្យភូមិតែងតែជាអណ្តាតភ្លើងនៃការថែរក្សាវប្បធម៌ តភ្ជាប់សហគមន៍ ផ្សព្វផ្សាយរបៀបរស់នៅសមរម្យ ឯកភាព និងខិតខំកែលម្អភូមិ ឲ្យកាន់តែសម្បូរធូធារ និងសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ