សិល្បការិនីប្រជាជន Pham Thi Thanh បានលះបង់អស់មួយជីវិតសម្រាប់ឆាកល្ខោន

(VOVWORLD) - បណ្ឌិត សិល្បការិនីប្រជាជន Pham Thi Thanh បានផុតដង្ហើមចុងក្រោយនាថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងវ័យអាយុ ៨៤ ឆ្នាំ។ ដោយបានលះបង់ពេញមួយជីវិតរបស់ខ្លួនសម្រាប់ឆាកល្ខោន លោកស្រីបានបន្សល់ទុកឲ្យវិស័យសិល្បៈវៀតណាមមិនត្រឹមតែរឿងល្ខោនបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាន់សិល្បករមានទេពកោសល្យ ដែលលោកស្រីបានបណ្តុះបណ្តាលផ្ទាល់ទៀតផង។

សិល្បការិនីប្រជាជន Pham Thi Thanh បានលះបង់អស់មួយជីវិតសម្រាប់ឆាកល្ខោន - ảnh 1សិល្បការិនី Pham Thi Thanh (រូបថត៖ រោងមហោស្រពយុវវ័យ)

សិល្បការិនីប្រជាជន Pham Thi Thanh កើតនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៤១ ក្នុងគ្រួសារមួយដែលមានប្រពៃណីអប់រំនិងវប្បធម៌យូរអង្វែងនៅ Huế។  ឪពុករបស់លោកស្រីគឺលោក Pham Khac Hoe ដែលជាបញ្ញវន្តដ៏ល្បីល្បាញម្នាក់ដែលបានព្រាងព្រះរាជ្យក្រឹត្យដាក់រាជ្យបល្ល័ង្ក  របស់ស្តេច Bao Dai ក្នុងឆ្នាំ ១៩៤៥ ហើយត្រូវបានលោកប្រធានហូជីមិញជឿទុកចិត្ត។ ម្ដាយរបស់លោកស្រីគឺ Cong Ton Nu Dieu Pham ក្នុងត្រកូលរាជវង្ស។ ទទួលមរតកអក្សរសិល្ប៍ពីឪពុក និងសម្លេងច្រៀង Hue ពីម្តាយ កុមារី Pham Thi Thanh បានបណ្ដុះនូវក្តីស្រមៃរបស់ខ្លួនប្រដេញតាមអាជីពសិល្បៈ។

កាលនៅរស់ សិល្បករិនីប្រជាជន Pham Thi Thanh ធ្លាប់បានសំណេះសំណាលថា៖ “មុននឹងចូលប្រឡូកក្នុងអាជីពនេះ ខ្ញុំបាននៅជាមួយឪពុករបស់ខ្ញុំនៅតំបន់បដិវត្តន៍ Viet Bac ដោយមិនគិតពីការងារសិល្បៈទេ គឺគិតត្រឹមតែចង់រស់នៅជាមួយឪពុករបស់ខ្លនប៉ុណ្ណោះ។ ខ្ញុំបានចូលរួមសម្ដែងសិល្បៈនៅទីភ្នាក់ងារឪពុកខ្ញុំក្នុងអំឡុងពេលបុណ្យទាននានា និងបុណ្យតេត។ មីងៗ ពូៗ និយាយថា ខ្ញុំមានទេពកោសល្យ ដូច្នេះពេលមានក្រុមសិល្បៈមកសម្តែង គេអាចដាក់ខ្ញុំឱ្យចូលក្រុមសម្តែង។ ពេលខ្ញុំត្រឡប់មកវៀតណាមវិញពីការសិក្សានៅរុស្សី ខ្ញុំចង់បង្កើតរោងមហោស្រពសម្រាប់យុវជន ដូច្នេះហើយខ្ញុំប្រាប់លោកស្រី Ha Nhan ដែលជាអ្នកទទួលបន្ទុកនាយកដ្ឋានសិល្បៈសម្តែង ហើយលោកស្រី Ha Nhan បានគាំទ្រយ៉ាងខ្លាំងចំពោះសំណើរសុំបង្កើតរោងមហោស្រពយុវជនរបស់ខ្ញុំ”។

នៅអាយុត្រឹមតែ ១៤ ឆ្នាំយុវតី Pham Thi Thanh បានចូលរួមជាមួយក្រុមសិល្បៈមជ្ឈិម ដោយចាប់ផ្តើមអាជីពសិល្បៈរបស់ខ្លួន។ នៅឆ្នាំ ១៩៧០ លោកស្រី Pham Thi Thanh ត្រូវបានរដ្ឋបញ្ជូនទៅកាន់សហភាពសូវៀត (ឈ្មោះចាស់-បច្ចុប្បន្នសហព័ន្ធរុស្ស៊ី) ដើម្បីសិក្សាវគ្គដឹកនាំរឿងល្ខោន។ បន្ទាប់ពីសិក្សារយៈពេល ៧ ឆ្នាំ វិលត្រឡប់មកប្រទេសវៀតណាមវិញ លោកស្រីនិងអ្នកដឹកនាំរឿង Ha Nhan បានត្រៀមសរសេរគម្រោងបង្កើតរោងមហោស្រពយុវជន។ នៅឆ្នាំ ១៩៨៧ គម្រោងនេះត្រូវបានអនុម័ត ដោយបើកសករាជថ្មីសម្រាប់ឆាកល្ខោនវៀតណាម។ ក្នុងវគ្គជ្រើសរើសដំបូងរបស់រោងមហោស្រពយុវវ័យ ពីបេក្ខជនជាង ១.២០០ នាក់ លោកស្រី Pham Thi Thanh បានជ្រើសរើសយុវជនចំនួន ២០ នាក់។

សិល្បការិនីប្រជាជន Pham Thi Thanh បានលះបង់អស់មួយជីវិតសម្រាប់ឆាកល្ខោន - ảnh 2សិល្បការិនី Pham Thi Thanh និងអ្នកនិពន្ធរឿង Luu Quang Vu ក្នុងវ័យកុមារភាព (រូបថតឯកសារ)

សិល្បករ ឆ្នើម Chi Trung អតីតនាយកមហោស្រពយុវវ័យបាននិយាយថា៖ “មានជំនាន់សិល្បក សិល្បការិនីល្បីៗដូចបច្ចុប្បន្ន គឺសុទ្ធតែជាការបង្រៀនរបស់លោកស្រី Thanh សឹងតែទាំងអស់។ យើងមានអាជីពដែលយើងមានសព្វថ្ងៃនេះ បុព្វសិល្បៈទាំងមូលពេញលេញ គឺត្រូវអរគុណចំពោះការកសាងនិងអភិវឌ្ឍន៍របស់អ្នកគ្រូ Thành។   នៅឆ្នាំ១៩៧៨ ខ្ញុំមានអាយុទើបតែ១៧ឆ្នាំ កាលនោះខ្ញុំមិនទាន់យល់អ្វីៗជាសិល្បៈនោះឡើយ។ នៅពេលនោះអ្នកគ្រូជានាយិការរងនៃមហោស្រពយុវវ័យ។ អ្នកគ្រូជាអ្នកជ្រើសរើសយើងមកធ្វើការ បង្រៀនយើងនូវចំណេះដឹងមូលដ្ឋានក្នុងការសម្ដែង ពីតួតូចរហូតដល់តួរអង្គក្នុងរឿងធំ។ សិល្បការិនីប្រជាជន Le Khanh អតីតនាយិការងនៃមហោស្រពយុវវ័យបានសម្តែងថា៖ “សិស្សដូចរូបខ្ញុំគឺដូចជាកុមារដែលអ្នកគ្រូ Thành បានណែនាំតាំងពីដើមមក។ អ្នកគ្រូ Thành គឺជាគ្រូបង្រៀនដ៏កម្រម្នាក់ ដែលទោះជាគាត់មានវ័យចាស់ក៏ដោយ ក៏នៅតែបង្រៀន និងសហការលើគម្រោងសិល្បៈជាច្រើន។ យើងចាត់ទុកអ្នកគ្រូជាម្តាយរបស់យើងអញ្ជឹង”។

បណ្ឌិត សិល្បការិនីប្រជាជន Pham Thi Thanh បានកាន់មុខតំណែងសំខាន់ៗជាច្រើន ហើយលោកស្រីបានដឹកនាំរឿងជាង ២០០ រឿង ក្នុងនោះស្នាដៃជិត ២០ បានទទួលមេដាយមាសក្នុងមហោស្រពល្ខោនទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ បណ្ឌិត សិល្បការិនីប្រជាជន Pham Thi Thanh ក៏ជាអគ្គនាយិការនៃពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ ដូចជា៖ ខួបអបអរសាទរលើកទី ៩៩០ ឆ្នាំថាំងឡុង - ហាណូយ ខួបលើកទី ៣៣០ នៃទីក្រុង Khanh Hoa ខួបលើកទី ១០០ នៃទីក្រុង Da Lat ពិធីបុណ្យ Hue ពិធីបុណ្យវិហារហ៊ុង ព្រឹត្តិការណ៍ Sea Games ២២ ...។ លោកស្រីក៏បានចូលរួមគម្រោងជាច្រើនអំពីសិល្បៈល្ខោននៅបរទេស ព្រមទាំងបង្រៀននៅសាលាមហោស្រព និងភាពយន្តហាណូយ។ សិល្បការិនីប្រជាជន Lan Huong អតីតប្រធានក្រុមល្ខោនកាយវប្បកម្មនៃមហោស្រពយុវវ័យបានឲ្យដឹងថា៖ “អ្នកគ្រូ Thanh  គឺជាអ្នកដឹកនាំដ៏ពូកែម្នាក់។ សម្រាប់រោងមហោស្រពយុវវ័យ អ្នកគ្រូមានការចូលរួមចំណែកយ៉ាងខ្លាំង ព្រោះស្ទើរតែគ្រប់រឿងល្ខោនដែលអ្នកគ្រូដឹកនាំ សុទ្ធតែទទួលបានមេដាយមាស។ អ្នកគ្រូពូកែណាស់ តែងតែរកឃើញរឿងដែលប៉ះបេះដូងមនុស្សទស្សនវិជ្ជា ប៉ុន្តែជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ។ អ្នកគ្រូនិងលោកស្រី Ha Nhan បានបង្កើតយីហោរោងកុនយុវជន ដោយជួយជំនាន់យើងខ្ញុំទទួលបានជោគជ័យទាំងនៅលើឆាក និងក្នុងវិស័យភាពយន្ត។ អ្នកគ្រូក៏បានបង្រៀនខ្ញុំពីរបៀបរៀបចំពិធីបុណ្យទាន និងព្រឹត្តិការណ៍ផ្សេងៗ។ ខ្ញុំពិតជាកោតសរសើរអ្នកគ្រូខ្លាំងណាស់”។

នៅឆ្នាំ ១៩៨៨ លោកស្រី Pham Thi Thanh មានកិត្តិយសដោយទទួលបានកិត្តិនាមជាសិល្បការិនីឆ្នើម។ ហើយនៅឆ្នាំ ១៩៩៧ អ្នកគ្រូបានទទួលកិត្តនាមជាសិល្បការិនី ប្រជាជន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ ២០១២ លោកស្រីគឺជាអ្នកដឹកនាំរឿងល្ខោនសហសម័យស្ត្រីដំបូងគេនៅវៀតណាម ដែលបានទទួលរង្វាន់រដ្ឋសម្រាប់អក្សរសាស្ត្រ និងសិល្បៈ។ មិនត្រឹមតែជាអ្នកសិល្បៈដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ លោកស្រីក៏ជាអ្នកសាបព្រោះជាច្រើនជំនាន់ផងដែរ ជួយឲ្យឆាកល្ខោនវៀតណាមមានសិល្បករ សិល្បការិនី ល្បីៗច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ