នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ

(VOVWORLD) - Quang Nam គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន ២ ដែលបានដាំដើមយិនស៊ិន Ngoc Linh នៅវៀតណាម។ យិនស៊ិន Ngoc Linh គឺជាប្រភេទឱសថដ៏ថ្លៃ និងកម្រ ហើយដុះ នៅតំបន់ភ្នំ Ngoc Linh តែប៉ុណ្ណោះ ក្នុងខេត្តចំនួនពីរគឺ Quang Nam និង Kon Tum ។ សំដៅការពារ និងនាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឆ្ពោះទៅមុខនោះ នាខែសីហា ឆ្នាំ ២០១៦ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ផលិតផលយិនស៊ិន Ngoc Linh ដល់ខេត្តចំនួនពីរគឺ Quang Nam និង Kon Tum ។

នៅខេត្ត Quang Nam យិនស៊ិន Ngoc Linh ត្រូវបានដាំ

នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ - ảnh 1នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ

ដុះភាគច្រើននៅស្រុក Nam Tra My ។ តាមផែនការ ស្រុក Nam Tra My មានផ្ទៃដីដាំយិនស៊ិន Ngoc Linh ជាង ១៥ ៥០០ ហិកតា នៅតាមឃុំចំនួន ៧ ក្នុងចំណោមឃុំទាំង ១០។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននៅស្រុក Nam Tra My មានឃុំចំនួន ៩ ក្នុងចំណោមឃុំទាំង ១០ បានដាំយិនស៊ិន Ngoc Linh និងរុក្ខជាតិឱសថផ្សេងៗទៀត។ លោក Tran Duy Dung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Tra My ខេត្ត Quang Nam បានមានប្រសាសន៍ថា៖

“ខេត្ត Quang Nam ស្រុក Nam Tra My ក៏មានយន្តការជួយឧបត្ថម្ភដល់បងប្អូនជនជាតិភាគតិច ដើម្បីអភិវឌ្ឍន៍ដើមយិនស៊ិន Ngoc Linh ក្នុងនោះមានការជួលសេវាកម្មបរិស្ថានព្រៃ ជួយឧបត្ថម្ភទុនចំនួន ៨០% ដល់ប្រជាជនដាំយិនស៊ិន Ngoc Linh។ បច្ចុប្បន្ននេះ នៅភូមិសាស្ត្រស្រុក Nam Tra My មានសហគ្រាសចំនួន ១៨ បានបណ្តាក់ទុនដាំ និងអភិវឌ្ឍន៍ដំណាំយិនស៊ិន Ngoc Linh ហើយមានសហគ្រាសចំនួន ១ អង្គភាពបានវិនិយោគសាងសង់រោងចក្រកែច្នៃឱសថ។ នាពេលអនាគត យើងខ្ញុំមានគោលបំណងទាក់ទាញសហគ្រាសជាច្រើនមកវិនិយោគកែច្នៃយ៉ាងស៊ីជម្រៅ
ផលិតផលពីដើមយិនស៊ិន Ngoc Linh ដូចជា៖ ឱសថ គ្រឿងសំអាង ភេសជ្ជៈ ដើម្បីបង្កើនតម្លៃយិនស៊ិន Ngoc Linh ផងដែរ”។

យិនស៊ិន Ngoc Linh មានផលប្រយោជន៍ជាច្រើនក្នុងការព្យាបាលជំងឺ និងបំប៉នសុខភាព ដូច្នេះហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់។ នៅភូមិសាស្ត្រស្រុក Nam Tra My មានគ្រួសារដាំយិនស៊ិន Ngoc Linh ប្រមាណ ១ ៦០០ គ្រួ។ គ្រួសារភាគច្រើន ដែលដាំយិនស៊ិន Ngoc Linh បានក្លាយទៅជាអ្នកមាន ហើយមានសេដ្ឋកិច្ចអភិវឌ្ឍន៍។ លោក Pham Hung អ្នកដាំយិនស៊ិនម្នាក់នៅស្រុក Nam Tra My ខេត្ត Quang Nam បាននិយាយថា៖

“ដើមយិនស៊ិន Ngoc Linh ត្រូវបានដាំដុះក្នុងរយៈពេល ៥ ឆ្នាំឡើងទៅ ទើបប្រមូលផលបាន។ យិនស៊ិនប្រហែល ៣០ ដើម បានផ្ដល់មើមយិនស៊ិនចំនួន ១ គីឡូក្រាម។ នាបច្ចុប្បន្ន មើមយិនស៊ិនចំនួន ១ គីឡូក្រាមមានតម្លៃប្រមាណ ៨៥ លានដុង (ជិត ៣៥០០ ដុល្លារអាមេរិក)។ ដើមយិនស៊ិនដុះក្នុងព្រៃ។ នៅពេលដាំយិនស៊ិន យើងត្រូវត្រៀមរៀបចំដីយ៉ាងហ្មត់ចត់ ហើយដាំនៅក្រោមម្លប់ដើមឈើចំណាស់។ យិនស៊ិន Ngoc Linh ដាំនៅលើភ្នំ Ngoc Linh មានតម្លៃ និងគុណភាពខ្ពស់ ហើយដាំកាន់តែយូរគឺកាន់តែមានតម្លៃ។ គ្រួសារខ្ញុំបានដាំយិនស៊ិនរាប់ពាន់ដើមនៅក្នុងសួនច្បារ។ ប្រសិនបើអាកាសធាតុអំណោយផល អាចរកប្រាក់ចំនេញបានរាប់រយលានដុង ឬរហូតដល់ ១ ពាន់លានដុងក្នុងមួយឆ្នាំផងដែរ”។

នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ - ảnh 2នាំពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh ឈានទៅមុខ

នាខែមិថុនា ឆ្នាំ ២០២៣  លោកនាយករដ្ឋមន្ត្រីបានអនុម័តលើកម្មវិធីអភិវឌ្ឍន៍យិនស៊ិនវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ តាមនោះ ដល់ឆ្នាំ ២០៣០  វៀតណាមនឹងថែរក្សាប្រភពហ្សែនយិនស៊ិនធម្មជាតិ ផ្សារភ្ជាប់ជាមួយកិច្ចការពារ អភិវឌ្ឍន៍ព្រៃឈើ អភិរក្សជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃ និងខិតខំប្រឹងប្រែងពង្រីកផ្ទៃដីដាំយិនស៊ិនសម្រេចបានប្រមាណ២១ ០០០ ហិកតា នាឆ្នាំ ២០៣០ ហើយផ្ទៃដីដាំយិនស៊ិនទាំង ១០០% ត្រូវបានផ្ដល់លេខកូដតំបន់ដាំដុះ និងម៉ាកសម្គាល់ភូមិសាស្ត្រ។ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥ អភិវឌ្ឍន៍យិនស៊ិនឱ្យក្លាយទៅជាផលិតផលពាណិជ្ជសញ្ញាជាតិ ហើយខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសផលិតយិនស៊ិនធំនៅលើពិភពលោកមួយក្នុងពិភពលោក។ ក្រោយពីពេលមានកម្មវិធីអភិវឌ្ឍន៍យិនស៊ិនវៀតណាម ខេត្ត Quang Nam បានជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការដាំដុះ និងអភិវឌ្ឍន៍យិនស៊ិន Ngoc Linh ជំរុញ បង្កើនការផ្សព្វផ្សាយផលិតផលយិនស៊ិន Ngoc Linh ។ លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖

“គោលការណ៍របស់ខេត្ត Quang Nam គឺអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលឱសថនៃតំបន់ភូមិភាគកណ្ដាល - ខ្ពង់រាបភាគកណ្ដាល។ លោកនាយករដ្ឋមន្ត្រីបានយល់ព្រមលើគោលការណ៍នេះហើយ។ ប្រជាជនប្រកបដរបរដាំយិនស៊ិន និងអភិវឌ្ឍន៍យិនស៊ិនបានរួមចំណែកការពារព្រៃ និងការពារបរិស្ថានផងដែរ”។

វៀតណាមគឺជាប្រទេសដែលមានសក្តានុពលអភិវឌ្ឍន៍យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអាចសម្រេចបានតម្លៃពាណិជ្ជកម្មរាប់ពាន់លានដុល្លារដុល្លារអាមេរិក/ឆ្នាំ នាពេលខាងមុខ។ ក្នុងបរិបទនោះ ខេត្ត QuangNam បាន និងកំពុងអនុវត្តន៍ការងារអភិរក្ស និងអភិវឌ្ឍន៍ដើមយិនស៊ិន Ngoc Linh ជាមួយគោលដៅកសាង និងអភិវឌ្ឍន៍យិនស៊ិន Ngoc Linh ឱ្យក្លាយជាពាណិជ្ជសញ្ញាជាតិ ហើយនាំផលិតផលយិនស៊ិន Ngoc Linh ឈានទៅកាន់ទីផ្សារពិភពលោកជាជំហានៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ