ប្រជាសិករខេត្ត Son La ក្លាយទៅជាសេដ្ឋីពីរបរដាំកាហ្វេ

(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ ចម្ការពោត និងចម្ការដំឡូងមីដែលផ្តល់ទិន្នផលទាបនៅខេត្ត Son La ត្រូវបានប្រជាជនផ្លាស់ប្ដូរទៅជាចម្ការកាហ្វេខៀវស្រងាត់វិញ។ ដោយសមស្របទៅនឹងអាកាសធាតុ ដីធ្លី ហើយនប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដំណាំកាហ្វេបានក្លាយទៅជាដំណាំដាំដុះស្នូល នាំមកនូវប្រាក់ចំណូលខ្ពស់ដល់ប្រជាកសិករខេត្ត Son La ក្នុងនោះប្រជាកសិករជាច្រើនបានក្លាយទៅជាសេដ្ឋី។
ប្រជាសិករខេត្ត Son La ក្លាយទៅជាសេដ្ឋីពីរបរដាំកាហ្វេ - ảnh 1ក្រោយពីប្រមូលផលហើយ កាហ្វេអាចលក់ផ្ទាល់នៅកន្លែងទិញ ឬទិញដោយឈ្មួញ។ រូបថត៖ VOV

ដោយត្រូវបានដាំតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក កាហ្វេបានក្លាយទៅជាដំណាំដាំដុះស្នូលនៅឃុំ Chieng Chung (ស្រុក Mai Son ខេត្ត Son La)។ ប្រភេទដំណាំឧស្សាហ៍កម្មនេះកំពុងជួយប្រជាកសិករនៃបណ្ដាជនជាតិភាគតិចនៅឃុំ Chieng Chung កាត់បន្ថយគ្រួសារក្រីក្រ បង្កើនគ្រួសារមានជីវភាពធូរធារ បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ។ គ្រួសារលោក Lo Van He នៅឃុំ Chieng Chung ស្រុក Mai Son គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដើមដំបូងនៅឃុំ Chieng Chung បានផ្លាស់ប្ដូរចម្ការដំឡូងមី និងចម្ការពោតទៅដាំកាហ្វេវិញ។ ចាប់តាំងពីពេលនោះមក ជីវភាពខាងសេដ្ឋកិច្ចរបស់គ្រួសារលោក ក៏ដូចជារបស់ប្រជាជនទាំងអស់នៅភូមិសាស្ត្រឃុំកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងចម្ការកាហ្វេទំហំ២ហិកតា ក្នុងមួយឆ្នាំគ្រួសារលោករកប្រាក់ចំណូលបានជាង២០០លានដុង (ប្រហែល៩.០០០ដុល្លារអាមេរិក)។

ក្នុងពេលនោះ នៅឃុំ Chieng Co ទីក្រុង Son La នាពេលបច្ចុប្បន្ននេះ បងប្អូនប្រជាជនកំពុងច្រូតកាត់កាហ្វេយ៉ាងមមាញឹក។ អ្នកស្រី Lèo Thị Thảo នៅភូមិ Hùn ឃុំ Chiềng Cọ បានចែករំលែកថា៖ “កាលពីមុន គ្រួសារនាងខ្ញុំដាំពោត និងដាំដាំណាំផ្សេងៗទៀត ដែលមិនសូវមានប្រសិទ្ធភាពឡើយ ដូច្នេះស្ថានភាពសេដ្ឋកិច្ចពិបាក ហើយការលក់ពោតមិនសូវមានតម្លៃឡើយ។ ចាប់តាំងពីឆ្នាំ ២០០០ មក គ្រួសារនាងខ្ញុំបានប្តូរទៅដាំដំណាំកាហ្វេវិញ ហើយចាប់តាំងពីពេលនោះមក ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារកាន់តែល្អប្រសើរឡើង។ នាងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះទិសដៅដាំដំណាំកាហ្វេ”។

គ្រួសាររបស់លោកស្រី Nguyen Thi Xuyen គឺជាគ្រួសារមួយក្នុងចំនោមគ្រួសារដែលបានតាំងទីលំនៅថ្មីនៅភូមិ Chieng Yen ឃុំ Chieng Co រស់នៅតាំងពីឆ្នាំ 2010។ នៅពេលនោះ ក្រោយរយៈពេលដាំដំណាំដំឡូងមី និងពោតអស់មួយរយៈ លោកស្រី Xuyen បានផ្លាស់ប្ដូរទៅដាំដំណាកាហ្វេវិញ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ បច្ចុប្បន្ននេះ ចម្ការកាហ្វេទំហំជាង ១ ហិកតា បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចស្ថិរភាពពី ១០០ ទៅ ១៥០ លានដុង (៤៥០០ ទៅ ៧០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដោយបានជួយគ្រួសារលោកស្រី Xuyen ក្លាយទៅជាគ្រួសារដែលមានជីវភាពធូរធារក្នុងភូមិ និងក្នុងឃុំ។ លោកស្រី Nguyen Thi Xuyen បានចែករំលែកថា៖ “ដំបូងឡើយ នាងខ្ញុំបានដាំដំណាំដំឡូងមី និងពោត ដែលគ្មានទិន្នផលខ្ពស់ ហើយមិនអាចអភិវឌ្ឍន៍បានឡើយ ព្រោះថាដីធ្លីនៅទីនេះខ្វះជីជាតិ។  ក្រោយមកគ្រួសារនាងខ្ញុំបានប្តូរទៅដាំដំណាំកាហ្វេវិញ ដំណាំកាហ្វេមាននិរន្តរភាព មានផលិតភាពខ្ពស់ ប្រាក់ចំណូលខ្ពស់ គ្រួសារកាន់តែមានស្ថិរភាព ហើយកូនចៅត្រូវបានទៅសិក្សារៀនសូត្រផងដែរ”។

ប្រជាសិករខេត្ត Son La ក្លាយទៅជាសេដ្ឋីពីរបរដាំកាហ្វេ - ảnh 2សហករណ៍ជាច្រើនបានវិនិយោគលើគ្រឿងឧបករណ៍ទំនើបៗ ដើម្បីបម្រើដល់ការផលិត និងកែច្នៃ។ រូបថត៖ VOV

ក្រោយរយៈពេលជាង ៣០ ឆ្នាំ នៃការអភិវឌ្ឍ តំបន់វត្ថុធាតុដើមដែលមានឯកទេសដាំដំណាំដុះកាហ្វេមក ទីក្រុង Son La បច្ចុប្បន្នមានផ្ទៃដីជិត ៥០០០ ហិកតា ជាមួយនឹងទិន្នផលផ្លែត្រូវបានប៉ាន់ស្មានសម្រេចបានជិត ៤ ម៉ឺនតោន នាំមកនូវតម្លៃសេដ្ឋកិច្ចជាង ៥០០ ពាន់លានដុង (ជាង ២០,៣ ពាន់លានដូល្លារអាមេរិក ) ស្មើនឹង ៤៦% ក្នុងតម្លៃផលិតកម្មសរុបនៃដំណាំស្នូលៗ។ លោក Ha Trung Chien លេខាគណៈកម្មាធិការបក្សទីក្រុង Son La បានឲ្យដឹងថា៖ ក្រោយពេលប្រមូលផល ផ្លែកាហ្វេត្រូវបានប្រមូលទិញទាំងអស់។ បច្ចុប្បន្ននេះ ទីក្រុងមានរោងចក្រផលិត និងកែច្នៃកាហ្វេ ដែលត្រូវបានផ្ដល់សិទ្ធិប្រើប្រាស់សញ្ញាសម្គាល់ភូមិសាស្ត្រកាហ្វេ Son La; ផលិតផលនៃកម្មវិធីឃុំ (សង្កាត់) មួយ ផលិតផលមួយ (OCOP) ផ្កាយ ៥ ថ្នាក់ជាតិ និងពាណិជ្ជសញ្ញាមាសកសិកម្មវៀតណាម។ លោក Ha Trung Chien មានប្រសាសន៍ថា៖ “ក្រៅពីការធានាគុណភាពនៃតំបន់ដាំដុះ យើងខ្ញុំបានយកចិត្តទុកដាក់ពិសេសដល់គំរូសហការរវាងសហគ្រាសនានា ហើយគ្រួសារនានាបានអភិវឌ្ឍន៍ទៅជាសហករណ៍ ដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវដំណើរការផលិតកាហ្វេ។ ហើយតាមនោះ ផ្តល់ជូនផលិតផលដ៏ល្អបំផុតដល់អតិថិជនក្នុងប្រទេស ក៏ដូចជាទីផ្សារនាំចេញផងដែរ”។

ដោយមានរដូវអំណោយផល តម្លៃសមរម្យ រដូវកាហ្វេឆ្នាំនេះនឹងសម្រេចបានជោគជ័យធំៗជួយប្រជាកសិករមានប្រភពបន្ថែមវិនិយោគលើកកម្ពស់គុណភាពកាហ្វេ នឹងនរចិត្តធ្វើពលកម្មផលិតកម្ម។ ជំនះពុះពារលើការលំបាករបស់ខេត្តនៅតំបន់ភ្នំ ដោយមានស្មារតីពឹងផ្អែកលើខ្លួនឯង ភាពច្នៃប្រឌិត និងឈានទៅមុខរបស់ប្រជាជន ប្រជាជនខេត្ត Son La កំពុងក្លាយទៅជាអ្នកមាន ក្លាយជា "កសិករសេដ្ឋី" នៅលើទឹកដីស្រុកកំណើត រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត Son La ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ