បោះឆ្នោតសកលលើកដំបូង

(VOV)_ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០
ទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសតាំងរដ្ឋសភា ដោយគណៈប្រតិភូរដ្ឋសភាទី
​ក្រុង Da Nang រៀបចំឡើង នាថ្ងៃទី៣០ ធ្នូ អនុប្រធានរដ្ឋសភា​វៀតណាម ​លោក​
Huynh Ngoc Son បានអះអាងថា៖ រដ្ឋសភារួមដំណើរជាមួយប្រទេសជាតិ​ជានិច្ច
​ ​អនុវត្តភារកិច្ចដែលបានរដ្ឋធម្មនុញ្ញកំណត់ប្រកបដោយប្រសិទ្ធិភាព។ លោក
​Huynh Ngoc Son បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្ដា​សមាជិក
​សមាជិកាសភាទីក្រុងDa Nang និងខេត្ត Quang Nam ក្នុងដំណាក់កាលកន្លងទៅ៖

“ បណ្ដាសមាជិក សមាជិកាសភាបានលើកកំពស់ស្មារតីទទួលខុសត្រូវ​ចំ
ពោះអ្នកបោះឆ្នោតទាំងឡាយ ចំពោះប្រជាជនទីក្រុង សម្រេចភារកិច្ចនានា​របស់
អ្នកដំណាងអោយប្រជាជន។ គណៈប្រតិភូទីក្រុងមានការរួមវិភាគទានជាច្រើន
ក្នុងសមិទ្ធិផលរួម ក្នុងសកម្មភាពរបស់រដ្ឋសភា សម្រេចភារកិច្ចជាអ្នក​ដំណាង
របស់អ្នកបោះឆ្នោត និងប្រជាជន៕”