(VOV)_សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម
ត្រូវបានបិទបញ្ចប់ នាថ្ងៃទី៧ ឧសភា នៅទីក្រុងហាណូយ ក្រោយរយៈពេល៤ថ្ងៃធ្វើ
ការ។ ដោយស្មារតីប្រជាធិបតេយ្យ ពង្រីកសមត្ថភាពច្នៃប្រឌិតថ្មី ត្រិះរិះពិចារណា
ដោយឯករាជ្យ បង្ហាញនូវការទទួលខុសត្រូវខាងនយោបាយ ចំពោះបក្ស ​រដ្ឋ ប្រជា
ជន និងប្រជាជន របស់សមាជិក សមាជិកាម្នាក់ៗ គណៈកម្មាធិការ​មជ្ឈឹមបក្សបានស្រាវជ្រាវ ពិភាក្សាអំពីបញ្ហានានាតាមរបៀបវារះ។ យើងខ្ញុំសូមឧទ្ទេសនាមជាមួយ
លោកអ្នកនាងអំពីខ្លឹមសារសំខាន់ៗក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាត របស់អគ្គ
លេខាបក្ស ​Nguyen Phu Trong ។

សន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម

ក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដោយមានស្មារតីចាត់ទុក​កម្មាភិបាល និងការ
ងារកម្មាភិបាលគឺជាឬសគល់នៃគ្រប់ការងារ៖ គណៈកម្មាធិការមជ្ឈឹមបក្សបានពិ
ភាក្សាយ៉ាងម៉ត់ចត់ រួមមតិជាច្រើនដ៏ស្មោះត្រង់ ប្រមូលផ្តុំ ចំពោះរបាយការណ៍របស់
​ការិយាល័យនយោបាយ​ស្ដីពីសារ​សំខាន់នៃ​​ការងារកម្មាភិបាល សំរាប់មហាសន្និ
បាតលើក​ទី១២។

លោកអគ្គលេខាបានលើកច្បាស់ថា៖ ក្នុងសភាពការណ៍នាបច្ចុប្បន្ននៅលើ​ទូ
ទាំងពិភពលោក និងនៅក្នុងប្រទេសមានបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញ ពិបាក​ព្យាករណ៍នេះ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ ត្រូវ​ជាសមូ​ហភាព១ប្រកបដោយ
រឹងមាំ សាមគ្គីភាព ឯកភាព ឬទ្ធានុភាពរឹងមាំ ផ្សាភ្ជាប់ស្អិតរមួតជាមួយប្រជាជន
មានកិត្យានុភាព សមត្ថភាពដឹកនាំប្រទេសជាតិ ក្នុងដំណាក់​កាលអភិវឌ្ឍន៍ថ្មី។
លោក Nguyen Phu Trong បានលើកច្បាស់ថា៖

“ មជ្ឈឹមឯកភាពអំពីការកំណត់បទដ្ឋាន សមាជិកគណៈកម្មាធិការ​មជ្ឈឹ​មបក្ស
នីតិកាលទី១២ គឺត្រូវមានស្មារតីស្នេហារជាតិ មានឬទ្ធានុភាពនយោបាយ​រឹងមាំ
ស្មោះត្រង់ចំពោះគោលដៅឯករាជ្យជាតិ និងលទ្ធិសង្គមនិយម ស្មោះត្រង់ស្វិត
ស្វាញលិទ្ធិ Mac – Lenin សតិអារម្មណ៍ លោកប្រធានហូជីមិញ​រដ្ឋធម្មនុញ្ញ​ និង
ផលប្រយោជន៍ជាតិ …ៗ។”

អគ្គលេខាបក្ស ​Nguyen Phu Trong

លោកអគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាកម្មាភិបាលក្នុងគណៈ​កម្មា
ធិការមជ្ឈឹមបក្ស នីតិកាលទី១២ នោះគឺជាមនុស្សទទួលបានការទុកចិត្តពីប្រជាជន
មានចរិតលក្ខណះមនុស្សធម៌ របៀបរស់នៅល្អ មានស្មារតីទទួលខុសត្រូវខ្ពស់
ឧស្សាព្យាយាមក្នុងការងារហានលះបង់ផល​ប្រយោជន៍ផ្ទាល់​ខ្លួន ដើម្បី​ផលប្រ
យោជន៍រួមរបស់បក្ស របស់ប្រទេសជាតិ។

សង្កត់ធ្ងន់ទៅលើការងារជ្រើសរើសសមាជិកសំរាប់គណៈកម្មាធិការមជ្ឈឹម
​បក្ស នីតិកាលទី១២ពីព្រោះវាទាក់ទិនដល់​វេសនា​របស់បក្ស របស់ជនជាតិនិងបុព្វ
ហេតុអភិវឌ្ឍន៍ប្រទេសជាតិ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើ
អោយសមាជិកការិយាល័យនយោបាយ ​លេខាធិការ នីតិកាលថ្មី ត្រូវជាមនុស្ស
មានចក្ខុវិស័យ ការត្រិះរិះយុទ្ធសាស្ត្រ ចំណេះដឹងជ្រាលជ្រៅអំពីទ្រឹស្ដីនយោបាយ
ចេះរកឃើញ និងប្រើប្រាស់អ្នកមានទេព​កោសល្យ។

ដើម្បីសម្រេចបានគោលដៅ និងសំណូមពរពោលខាងលើ អគ្គលេខា​បក្ស
Nguyen Phu Trong ​បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវរបស់បុគ្គ​ល​ម្នាក់ៗ
និងស្ថាប័នចូលរួម​នានា​គំរូក្នុងការអនុវត្តគោលការណ៍​នានា ​ការកំណត់របស់
បក្ស ដាក់បុព្វហេតុទូទៅរបស់បក្ស របស់ប្រទេសជាតិ​លើអ្វីៗទាំងអស់៖

“ ការលំបាកសាកល្បងនៅមានច្រើន ជាពិសេសគឺក្នុងស្ថានភាពពិភព​
លោក តំបន់កំពុងមានបំរ៉ែបំរួលយ៉ាងលឿននិងស្មុគ្រស្មាញ។ ដើម្បីសម្រេច
បានគោលដៅ ភារកិច្ចសមរាប់ឆ្នាំ ២០១៥ ឆ្ពោះទៅមហាសន្និបាត លើកទី១៣
របស់បក្សកុម្មុយនីស្តវៀតណាម​​ ខ្ញុំស្នើ សមមិត្តនៅមជ្ឈឹមម្នាក់ៗ ត្រូ​លើកកំពស់​
ជាងទៀតស្មារតីទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន និងប្រទេសជាតិ ​
ប្រមូលផ្តុំដឹកនាំ បញ្ជាណែនាំ អនុវត្តល្អនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត
លើកទី១១ និងសេចក្តីសម្រេចចិត្ត នានារបស់មជ្ឈឹម។”

សន្និដ្ឋានសន្និបាត អគ្គលេខាបក្ស Nguyen Phu Trong បានអំពាវនាវ​អោ​យ​
បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវបង្កើនសាមគ្គីភាព ​
ឯកភាពគំនិតគិតគូរ និងខំប្រឹងប្រែងឆ្លងកាត់ការលំបាក សាកល្បង អនុវត្ត​ដោយ
ជោគជ័យរាល់ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​ឆ្នាំ ២០១៥ ​សេចក្ដី
សម្រេចចិត្តនៃមហាសន្និបាត ដំណាងទូទាំងប្រទេសលើកទី១១ របស់​បក្ស
អនុវត្តយ៉ាងជោគជ័យ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ នឹងឈានទៅ​មហា
សន្និបាតទូទាំងប្រទេសលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម៕