(VOVworld)-វងចរចារលើកទី៦ស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត
​ណាមនិងសហភាពអឺរ៉ុប​(EU)ទើបនឹងបានបញ្ចប់នាសប្តាហ៍កន្លងទៅនៅទីក្រុង
Brussel (បែលហ្សីក)ដោយមានក្រុមចរចារចំនួន១២ដោយផ្តោតទៅលើវិស័យ
ជាច្រើនផ្សេងៗគ្នា។ ក្នុងវង់ចរចារលើកនេះ ភាគីទាំងពីរបានកំណត់ទិសដៅ ឆ្ពោះទៅបញ្ចប់កិច្ចចរចារនាខែកញ្ញា២០១៤។ នេះត្រូវបានចាត់ទុក ជាការបោះ
ជំហានវិជ្ជមាន បើកចេញនូវយថាទស្សន៍សហប្រតិបត្តិការថ្មីក្នុងទំនាក់​ទំនង
រវាងវៀតណាមជាមួយEUនារយៈពេលខាងមុខ។

តាមប្រធានក្រុមចរចាររបស់វៀតណាមនិង​EU បានឲ្យដឹងថា ទោះបីជានៅ
សេស សល់បញ្ហាមួយចំនួនដូចជាបើកទ្វាទីផ្សារសេវ៉ាកម្ម ទីផ្សារទិញលក់ទំនិញ
រដ្ឋាភិបាលក្តី ប៉ុន្តែ ក្នុងវង់ចរចារលើកនេះ ភាគីទាំងពីរបានរួមសម្លេងតែមួយថែម
ទាំងមានទំនុកទុកចិត្តនយោបាយខ្ពស់ ហើយធានាបានតុល្យភាពទូទៅរវាងផល
ប្រយោជន៍ របស់វៀតណាមជាមួយនឹងផលប្រយោជន៍របស់ EU ។ ការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀង FTAរវាងវៀតណាមជាមួយ EUអាចនឹងសម្រេចទាំង
ស្រុងក្នុង ឆ្នាំ២០១៤នេះ ហើយនឹងបើកចេញដំណាក់កាលសហប្រតិបត្តិខ្ពស់
ជាងទៀតរវាងភាគីទាំងពីរ។

ប្រសិនជាកិច្ចព្រមព្រៀង FTA បានចុះហត្ថលេខា ទំនិញកាតដេរវៀតណាម
អាចមានការកាត់បន្ថយពន្ធដល់០% (រូបថតៈdddn.com.vn )

តំបន់ពាណិជ្ជកម្មសេរីពោពេញទៅដោយយថាទស្សន៍

នាខែសីហាឆ្នាំ២០១២ វៀតណាមនិង EU ចាប់ផ្តើមវង់ចរចារ FTA ជាលើក
ដំបូង។ ឆ្លងតាមរយៈពេល២ឆ្នាំដោយមានវង់ចរចារផ្ទាល់ចំនួន៦ រាល់​បញ្ហាដ៏ពិ
បាកបំផុតត្រូវបាននាំចេញពិភាក្សាសំដៅធានាផលប្រយោជន៍រួមនៃ​ភាគីទាំងពីរ។ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈកម្មាធិការ EU ប្រចាំនៅវៀតណាម លោក
Francs Jensen សង្កត់ធ្ងន់ថា៖

“បញ្ហាសំខាន់គឺភាគីទាំងពីរកំណត់បានបំណងប្រាថ្នារបស់ខ្លួន​ យ៉ាងពិត
ប្រាកដរួមគ្នាចែករំលែកដល់មណ្ឌលពាណិជ្ជកម្មសេរីក្នុងពេលអនាគត។ ក្នុងដំ
ណើរការចរចារ EU ក៏យល់ច្បាស់ថា​វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍”។

វៀតណាមជាដៃគូទី៣ក្នុងបណ្តាប្រទេសអាស៊ានដែលEUចរចារ FTA ។​
កិច្ចព្រមព្រៀង FTA បានចុះហត្ថលេខានឹងបង្កើតឱកាសសម្រាប់ភាគីទាំងពីរ។
ចំពោះវៀតណាម FTA នឹងជួយលុបចោលរាល់របងពាណិជ្ជកម្មរដ្ឋការករនិងគ្មាន
រដ្ឋការករបង្កើតភាពងាយស្រួលសម្រាប់កំណើននាំចេញនិយាយដោយឡែក និង កំណើនសេដ្ឋកិច្ចនិយាយរួម។ នាសព្វថ្ងៃ ការនាំចេញរបស់វៀតណាមទៅកាន់EU ចំនួន៤២%ទទួលពុន្ធ០%។ ប្រសិនជាកិច្ចព្រមព្រៀង FTA បានដំណើរការ អត្រានេះអាចនឹងកើនឡើង៩០%។ ទន្ទឹមនឹងនោះ EU នឹងបង្កលក្ខណៈងាយ ស្រួលឲ្យវៀតណាមក្នុងការតស៊ូជាមួយការគាំពាពាណិជ្ជកម្ម ដូចជាពន្ធប្រឆាំង ការលក់បង្ខូចតម្លៃជាដើម។ ឯកអគ្គរដ្ឋទូត Francs Jensenចាត់ទុកថា៖

“កិច្ចចរចារ FTA មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់វៀតណាម
ប៉ុណ្ណោះទេ ថែមទាំងរបស់អ៊ឺរ៉ុបទៀតផង។ ភាគីទាំងពីរសុទ្ធតែជាដៃគូល្អរបស់គ្នា ដោយហេតុនេះបានរួមគ្នាឆ្ពោះទៅតំបន់ពាណិជ្ជកម្មដែលនាំមកនូវផល ប្រ
យោជន៍ខ្ពស់ជាងសម្រាប់ភាគីទាំងពីរ”។

យថាទស្សន៍ដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ

ក្នុងឆ្នាំ២០១៣ ទោះបីជាសេដ្ឋកិច្ចនៅសហភាពអ៊ឺរ៉ប (EU) មិនទាន់ងើបឡើង
វិញ ប៉ុន្តែតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង EU នៅតែ ទទួលបាន
ជាង៣០ពាន់លានដុល្លារអាមេរិក។ ដោយយថាទស្សន៍នៃការ ចុះហត្ថលេខា FTA នាសព្វថ្ងៃបណ្តាអង្គភាពអាជីវកម្មវៀតណាមកំពុងប្រឈមមុខនឹងឱកាសនាំចេញ
ជាច្រើន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សីក លោក Pham Sanh Chau
ជឿជាក់ថា៖

“ពាណិជ្ជកម្មនៅតែបង្កើនកំណើន២៤%ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។
ទន្ទឹមនឹងនោះ ការផ្ទេប្តូរបច្ចេកវិទ្យាយ៉ាងសកម្មហើយសំខាន់គឺរក្សាបានទុន ODA។
នាសព្វថ្ងៃ​ទំនាក់ទំនងវៀតណាម EU ឆ្លងផុតពីក្របខ័ណ្ឌនៃទំនាក់ទំនងធម្មតា។ FTA ជួយវៀតណាមនាំចេញទំនិញទៅកាន់ទីផ្សារអ៊ឺរ៉ុប”។

ប្រកាគួរឲ្យកត់សម្គាល់គឺតាំងពីរឆ្នាំ២០១៣ បណ្តាប្រទេសក្នុង EU បានរួច
ផុតពីវិបត្តិ សេដ្ឋកិច្ច មានស្ថិរភាពជាបណ្តើរៗ។ ដោយហេតុនេះ ឆ្នាំ២០១៤ត្រូវបាន
រំពឹងគិតថា នឹងមានការវិវឌ្ឍន៌យ៉ាងខ្លាំងក្លា។ ដោយឈរ លើ ផែនគ្រឹះដ៏ល្អប្រសើរ
ដែលមានស្រាប់នោះ ការសម្រេចកិច្ចចរចារ FTA យ៉ាង ឆាប់ៗនឹងបង្កលក្ខណៈ
ងាយស្រួលសម្រាប់កំណើនពាណិជ្ជកម្ម វិនិយោគ រវាង វៀតណាមជាមួយ EU ក្នុងបណ្តាឆ្នាំខាងមុខ៕