(VOVworld) – ដោយមានប្រធានបទ “កសាងជំនឿជាក់យុទ្ធសាស្ត្រដើម្បីសន្តិភាព
កិច្ចសហប្រតិ បត្តិការនិងសម្បូរុងរឿងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានអះអាងថា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជា
ទីកន្លែង ប្រមូលផ្តុំខឿនសេដ្ឋកិច្ចធំបំផុតលើសកលលោកចំនួន ៣ និងខឿន
សេដ្ឋកិច្ចទើប នឹងលេចចេញជាច្រើនទៀត ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
ក្រៅពីនោះ នា បច្ចុប្បន្ន និន្នាការអភិវឌ្ឍន៍ស្នូលក្នុងតំបន់ គឺកិច្ចសហប្រតិបត្តិការ
និងការតភ្ជាប់ពហុភាគី។ ប៉ុន្តែ តំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងរាល់ការ
លំបាកសាកល្បងដ៏ធំចំពោះសន្តិភាពនិងសន្តិសុខ ក្នុងរយៈពេលកន្លងមក។
នាយករដ្ឋ មន្ត្រី​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“ការប្រគួតប្រជែងនិងការជ្រៀតជ្រែកគឺធម្មតាក្នុងដំណើរសហប្រតិបត្តិការនិង
អភិវឌ្ឍន៍។ បើសិនជា ការប្រគួតប្រជែងនិងការជ្រៀតជ្រែកនេះនៅតែមាន ផលប្រយោធន៍សំរាប់ខ្លួនឯង អសមភាព ខុសច្បាប់អន្តរជាតិនិងមិនចំហរ
នោះគឺ មិនអាចពង្រីងជំនឿជាក់យុទ្ធសាស្ត្របានឡើយ ដែលអាចជះឥទ្ធិពល
អក្រក់ចំពោះសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ទៀតផង។ វិបត្តិ
លើឧបទ្វីបកូរ៉េ ជំលោះអធិបតេយ្យភាពលើសមុទ្រ Hoa Tung និងលើសមុទ្រ
ខាងកើតកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញ ដែលគំរាមកំហែងដល់សន្តិភាព
សន្តិសុខនិងសុវត្តិភាពនាវារចរណ៍ក្នុងតំបន់។ សហគមន៍អន្តរជាតិសម្តែង
នូវការព្រួយបារម្មហ៍ដ៏ជ្រាលជ្រៅចំពោះបណ្ដាបញ្ហាពោលខាងលើ។”

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន មានសន្ទរៈកថាសំខាន់ក្នុងពិធីបើកវេទិការធំស្តីពីការការពារប្រទេសនិងសន្តិសុខ ក្នុងតំបន់នេះ។ (Image: VOV Online)

តាមនាយករដ្ឋមន្ត្រី Nguyen Tan Dung ថា៖ ប្រសិនបើ ជំលោះយោធាផ្ទុះឡើង គ្មានភាគីណាមួយជាអ្នកឈ្នះនៅឡើយ។ ដោយហេតុនេះ យើងត្រូវអះអាងថា៖ រួមគ្នាការកសាងនិងពង្រឹងជំនឿជាក់យុទ្ធសាស្ត្រ ដើម្បីសន្តិភាពកិច្ចសហប្រតិប
ត្តិការនិងភាពសម្បូរុងរឿងគឺជាផលប្រយោធន៍រួមរបស់ប្រទេសទាំងឡាយក្នុង
តំបន់។

“ដើម្បីកសាងជំនឿជាក់យុទ្ធសាស្ត្រ យើងត្រូវគោរពច្បាប់អន្តរជាតិ លើកកំពស់ ការទទួលខុសត្រូវរបស់បណ្ដាប្រទេស ជាពិសេសគឺមហាអំណាចនានា និងលើក កំពាស់ប្រសិទ្ធភាពនៃបណ្ដាយន្តការសហប្រតិបត្តិការសន្តិសុខពហុភាគី។ លើ សកលលោកទំនើបនាបច្ចុប្បន្ននេះ ធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិ
និងបណ្ដាគោលការណ៍រួមបានក្លាយទៅជាតំលៃរបស់មនុស្ស លោកដែលត្រូវបាន
គោរព។ នេះគឺជាលក្ខ័ណដំបូងបង្អស់ដើម្បីកសាងជំនឿ ជាក់យុទ្ធសាស្ត្រ។បណ្តាប្រទេសធំឬតូចណាត្រូវមានទំនាក់ទំនងសមភាព គោរពរគ្នាទៅវិញទៅ
មក។”

ផ្តោត់ទៅលើសារៈសំខាន់របស់អាស៊ានដែលដើតួនាទីស្នូលក្នុងយន្តការសហប្រតិ បត្តិការពហុភាគីជាច្រើន នាយករដ្ឋមន្ត្របានលើកច្បាស់ថា៖

“អាស៊ាននៅតែអាចពង្រីកតួនារបស់ខ្លួន ក្នុងពេល អាស៊ានជាប្លុកសាមគ្គីឯកភាព
មួយ។ យើងត្រូវការអាស៊ានសាមគ្គីភាព រឹងមាំ សហប្រតិបត្តិការប្រសិទ្ធភាពមួយ ជាមួយបណ្ដាប្រទេសទាំងឡាយ ដើម្បីរួមដៃពូនជ្រុំសន្តិភាពនិងសម្បូរុងរឿងក្នុង
តំបន់ មិនម៉ែន អាស៊ានមួយដែលប្រទេសជាសមាជិកនានានៅទីនេះត្រូវជ្រើស រើសគាំទ្រភាគីខាងនេះភាគីខាងនោះ ដើម្បីផលប្រយោធន៍ដោយផែករបស់ខ្លួន ក្នុងទំនាក់ទំនងជាមួយបណ្ដាមហាអំណាច ទេ។ ការទទួលខុសត្រូវរបស់យើង គឺ បង្កើតជំនឿជាក់ក្នុងដំណោះស្រាយបញ្ហា បង្កើនកិច្ចសហប្រតិបត្តិការមានផល ប្រយោធន៍ដូចគ្នា។”

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ចូលរួមជំនួបសន្ទនា Shangri-La 12
(Image: www.truongtansang.org)

អំពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា​អាស៊ាននិង​ចិន​ត្រូវ
រួមគ្នាលើកកំពស់ការទទួលខុសត្រូវពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រមុន​បង្អស់​គឺអនុវត្តយ៉ាងម៉ឹងម៉ាត់សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ​
សមុទ្រខាងកើត (DOC) ខំប្រឹងប្រែងថែមទៀតដើម្បីមានក្រមប្រតិបត្តិដំបន់
នៅ​សមុទ្រខាងកើត (COC) សមស្របនឹងច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញា
អង្គការ​សហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ នាយករដ្ឋមន្ត្រី
ជឿកជាក់ថា៖អាស៊ាន​និងបណ្ដាប្រទេសដៃគូរអាចរួមគ្នាកសាងយន្តការមួយ
ដើម្បីធានាសន្តិសុខ​សុវត្ថិភាពសេរីភាពនាវាចរណ៍ក្នុងដំបន់។

ក្នុងឱកាសវេទិការសំខាន់នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ប្រកាស​ថាវៀតណាមបានសំរេចចិត្តចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការ
សហប្រជាជាតិ មុនបង្អស់គឺក្នងបណ្ដាវិស័យកងវិស្វកម្មពេទ្យទ័ពសង្កេត
ការ​យោធា។

“គោលនយោបាយការពារជាតិរបស់វៀតណាមគឺសន្តិភាពនិងការពារខ្លួនឯង។ វៀតណាមមិនម៉ែនជាសម្ព័ន្ធភាពយោធារបស់ប្រទេសណានិងមិនទុកឲ្យ​ប្រទេស
ណាដាក់ទីតាំងមូលដ្ឋានយោធាលើដែនដីវៀតណាម។​វៀតណាមមិនចង​សម្ព័ន្ធ​ជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយទេ។”

ចំពោះបណ្ដាគ្រោះមហន្តរាយនិងការសាកល្បងអំពីសន្តិសុខដំបន់ដូចជា​បញ្ហា
លើឧបទ្វិបកូរ៉េ សមុទ្រ Hoa Tung និងសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានអះអាង
ថា៖

“វៀតណាមមុនក៏ដូចជាក្រោយខំប្រឹងប្រែងគោលការណ៍ដោះស្រាយដោយសន្តិវិធី
គោរពច្បាប់អន្តរជាតិគោរពឯករាជ្យបូរណភាពដែនដីនិងផលប្រយោជន៍ស្របច្បាប់
របស់គ្នា។​ បណ្ដាភាគីទាក់ទិនសុទ្ធតែត្រូវអត់ធ្មត់ មិនប្រើប្រាស់អំពើ​រ​ហឹង្សានិងគំរាម
កំហែងប្រើប្រាស់អំពើរហឹង្សា។​ជាថ្មីម្ដងទៀតវៀតណាមអះអាង​គោរពការផ្តើមគំនិត
សេចក្តីថ្លែងការគោលការណ៍៦ខរបស់អាស៊ានអំពី​សមុទ្រខាងកើតខំប្រឹងប្រែងធ្វើ
អស់ពីកំលាំងកាយចិត្តរួមជាមួយអាស៊ាននិងចិន​អនុវត្តម៉ឹងមាត់ DOC និងទទួលបាន
COC យ៉ាងឆាប់រហ័ស។”

បញ្ចប់សន្ទរកថា​ នាយករដ្ឋមន្ត្រី Nguyen Tan Dung អំពាវនាវឲ្យប្រទេសទាំង​អស់
ដោយមានសកម្មភាពជាក់ស្ដែងចូលរួមគ្នាកសាងនិងពង្រឹងទំនុកទុកចិត្ត​យុទ្ធសាស្ត្រ
ដើម្បីអាស៊ី-ប៉ាស៊ីហ្វិកមួយសន្តិភាពសហប្រតិបត្តិការនិង សម្បូរុងរឿង៕