ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រុមអ្នកនិពន្ធនៃគណៈកម្មការដឹកនាំការកសាង "គម្រោងយុទ្ធសាស្ត្រអំពីការកសាងនិងសុក្រិតនិតិរដ្ឋសង្គមនិយមវៀតណាម"។ (រូបថត៖ VNA) |
ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ នាខែឧសភា ឆ្នាំ២០២១ ការិយាល័យនយោបាយ បានសម្រេចចិត្តបង្កើតគណៈកម្មការដឹកនាំការ កសាង “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” ដោយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជាប្រធានគណៈកម្មការដឹកនាំ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន៣ ដូចដែល លោក Phan Dinh Trac ប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការផ្ទៃក្នុងមជ្ឈិម និងជាអនុប្រធាន គណៈអចិន្ត្រៃយ៍ នៃគណៈកម្មការដឹកនាំ បានអះអាងថា៖ “ដោយឈរលើស្មារតីស្មោះត្រង់ ទទួល ខុសត្រូវ ក្លាហាន ជាមួយនឹងសំណើរទម្លុះទម្លាយដោយមានមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ ស្ដែង ដែលសមស្របទៅនឹងលក្ខណៈ និងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុង ដំណាក់កាលខាងមុខ” បណ្ដាសិក្ខាសាលាបានប្រមូលផ្តុំនូវមតិដ៏ក្លៀវក្លានិងស៊ីជម្រៅ ជាច្រើន ពីការស្រាវជ្រាវទ្រឹស្តីនិងបទពិសោធន៍ជាក់ស្តែងក្នុងកិច្ចការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងយុត្តិធម៌។ ទន្ទឹមនឹងនោះ ស្ថាប័ននិងអង្គការនានាបានធ្វើការពិភាក្សា សិក្ខាសាលា និងកិច្ចប្រជុំយកមតិយោបល់ជាច្រើន ដើម្បីកៀងគរការចូលរួមពី កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រយ៉ាងច្រើនកុះករ ដើម្បីចូលរួមផ្តល់យោបល់លើវិស័យជាក់លាក់នីមួយៗនៃគម្រោងផងដែរ។ គិតត្រឹម ចុងខែមីនា ឆ្នាំ ២០២២ ក្រុមអ្នកនិពន្ធកសាងគម្រោង បានប្រមូលឯកសារជាង ៤០០០ ទំព័រ ស្ដីពីលទ្ធផលនៃសិក្ខាសាលាថ្នាក់ជាតិចំនួន ៣ និងកាសែតជំនាញចំនួន ២៧ ដើម្បី បម្រើការកសាងសេចក្តីព្រាងគម្រោង។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ |
ដោយប្រកាន់ខ្ជាប់នូវទស្សនៈខាងលើ ខ្លឹមសារនៃសេចក្តីព្រាងលើកទី១នៃ “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានច្បាមជាប់នឹងកម្មវិធីកសាងប្រទេសជាតិ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម ជាពិសេសសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១៣ ព្រមទាំងមានចំណុចថ្មី មានលក្ខណៈទម្លុះទម្លាយ ជាច្រើន ដែលនឹងបង្កើតឡើងវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងការកសាង និងសុក្រិតនីតិរដ្ឋ សង្គមនិយមវៀតណាមនាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


