ធានាបរិមាណតំណាងជាជនជាតិភាគតិចក្នុងរដ្ឋសភានីតិកាលទី១៥
រដ្ឋសភានីតិកាលទី១៥ ដាក់ចេញគោលដៅមានតំណាងចំនួន១៨% ជាជនជាតិ ភាគតិច។ តាមពិតទៅ ចាប់តាំងពីរដ្ឋសភានីតិកាលទី១ ក្នុងបញ្ជីឈ្មោះតំណាងជាប់ ឆ្នោតមានជនជាតិភាគតិចចំនួន៣៤នាក់ហើយ។ បរិមាណនេះបន្តកើនឡើងតាមនីតិកាល នីមួយៗ។ រហូតដល់រដ្ឋសភានីតិកាលទី១៤ មានតំណាងចំនួន៨៦នាក់ជាជនជាតិ ភាគតិច។ ចាប់តាំងពីនីតិកាលទី១ដល់នីតិកាលទី១៤ មាន ៤៩/៥៣ ជនជាតិភាគតិច បានមានតំណាងចូលរួមរដ្ឋសភា។
លោក Quang Van Huong អនុប្រធានក្រុមប្រឹក្សា ជនជាតិរបស់រដ្ឋសភា។ (រូបថត៖ quochoi.vn)
អត្រាសមាជិកសភាជាជនជាតិភាគតិច បន្តត្រូវបានយកចិត្តទុកដាក់ក្នុងការបោះ ឆ្នោតរដ្ឋសភានីតិកាលទី១៥ សំដៅធានាសមភាពរវាងបណ្ដាជនជាតិ។ គោលដៅមួយ ទៀតដែលត្រូវបានដាក់ចេញក្នុងការរៀបចំរចនាសម្ព័ន្ធសមាជិកសភាជាជនជាតិភាគ តិចសម្រាប់នីតិកាលទី១៥នោះ គឺខិតខំមានការចូលរួមរបស់ជនជាតិភាគតិចចំនួន៤ ដែលមិនធ្លាប់មានតំណាងចូលរួមរដ្ឋសភានៅទាំង១៤នីតិកាលតាំងពីមុនមក នោះគឺជន ជាតិ Ơ Đu Rơ Măm Lự និង Ngái។ លោក Quang Van Huong អនុប្រធានក្រុមប្រឹក្សា ជនជាតិរបស់រដ្ឋសភា បានលើកមតិថា៖ “អត្រាសមាជិកសភាចំនួន១៨%ជាបងប្អូនជនជាតិភាគតិច ប្រៀបធៀបនឹងអត្រា ១៥%នៃចំនួនជនជាតិភាគតិចនៅក្នុងសហគមន៍បណ្ដាជនជាតិវៀតណាមនោះ បាន បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះបងប្អូនជនជាតិភាគតិច ដើម្បីធ្វើយ៉ាងណា គ្រប់ជនជាតិវៀតណាមទាំងអស់ សុទ្ធតែមានតំណាងក្នុងរដ្ឋសភា។ យើងអាចសម្រេចបានគោលដៅនេះប្រសិនបើមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ក្នុង ការចាត់តាំងកម្មាភិបាល ដើម្បីជ្រើសរើសបេក្ខជនដ៏ឆ្នើមបំផុត ហើយនៅពេលឈរ ឈ្មោះនឹងបញ្ចុះបញ្ចូលម្ចាស់ឆ្នោតបាន”។
ផ្ដោតសំខាន់ទៅលើគុណភាព
ការបោះឆ្នោតជ្រើសរើសបាននូវសមាជិកសភាជាជនជាតិភាគតិច ដែលមាន សមត្ថភាព ការប្ដេជ្ញាចិត្ត ការទទួលខុសត្រូវយ៉ាងពិតប្រាកដ នឹងចូលរួមចំណែកក្នុង ការកសាងនិងរៀបចំអនុវត្តយ៉ាងល្អនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ។ បើ តាមអនុប្រធានក្រុមប្រឹក្សាជនជាតិ លោក Nguyen Lam Thanh ថា ដើម្បីលើកកំពស់ គុណភាពរបស់បេក្ខជន គួរតែបង្កើតបរិយាកាសអំណោយផលដើម្បីជួយបេក្ខជន បង្ហាញសកម្មភាពរបស់ខ្លួន ហើយទទួលបានទំនុកទុកចិត្តរបស់ម្ចាស់ឆ្នោត។
អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រី Hoang Thi Hanh។

ចែករំលែកអំពីការជ្រើសរើសតំណាងជនជាតិភាគតិច ចូលរួមរដ្ឋសភានីតិ កាលទី១៥ អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រី Hoang Thi Hanh ចាត់ទុកថា ក្រៅពីការបណ្ដុះបណ្ដាលយ៉ាងញឹកញាប់ចំពោះសមាជិកសភាលើ គ្រប់វិស័យនោះ ក៏ត្រូវការជួយគេមានជំនាញ វិធីសាស្ត្រឃ្លាំមើលការពិតជាក់ស្ដែងឲ្យ បានគ្រប់គ្រាន់ជាង និងចំខ្លឹមសារចាំបាច់ក្នុងវិស័យផ្សេងៗគ្នា ដោយសារការឃ្លាំមើល របស់សមាជិកសភាជាជនជាតិភាគតិចគឺសំដៅប្រមូលផ្ដុំតម្រូវការជាក់ស្ដែងនិងការផ្លាស់ប្ដូរចាំបាច់នានា សម្រាប់អភិវឌ្ឍតំបន់ជនជាតិភាគតិច។ លោកស្រីអនុរដ្ឋមន្រ្តី Hoang Thi Hanh ឲ្យដឹងថែមទៀតថា៖ “ការរកឃើញយ៉ាងពេញលេញនិងត្រឹមត្រូវចំពោះអ្នកដែលត្រូវបានទំនុកទុកចិត្តក្នុងសហគមន៍គឺចាំបាច់ណាស់។ ទីពីរគឺ ត្រូវមានលំហរដើម្បីបុគ្គលទាំងនេះ បង្ហាញខ្លួន បង្ហាញពីសម្លេង ពីសេចក្ដីប្រាថ្នាធ្វើសកម្មភាពរបស់ខ្លួន”។

សមាជិកសភាមិនត្រឹមតែតំណាងឲ្យជនជាតិតែមួយ តំបន់តែមួយប៉ុណ្ណោះទេ ថែមទាំងជាតំណាងឲ្យម្ចាស់ឆ្នោតលើទូទាំងប្រទេសទៀតផង។ រដ្ឋសភាក៏មិនត្រឹមតែ ចូលរួមការសម្រេចគោលនយោបាយជនជាតិប៉ុណ្ណោះទេ ប៉ុន្តែសម្រេចលើបញ្ហា សំខាន់ៗទាំងអស់របស់ប្រទេសជាតិ។ ហេតុដូច្នេះ ការបង្កលក្ខណៈងាយស្រួល សម្រាប់តំណាងជនជាតិភាគតិចចូលរួមរដ្ឋសភា ការធានារចនាសម្ព័ន្ធនិងគុណភាព នឹងចូលរួមចំណែកក្នុងការតាក់តែងគោលនយោបាយឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់រៀងៗខ្លួន ក៏ដូច ជានៃប្រទេសជាតិទាំងមូលផងដែរ៕