ពានរង្វាន់ចំនួន ២១ ត្រូវបានប្រគល់ជូនអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធក្នុងវិស័យដូចជា៖ បច្ចេកវិទ្យាឌីជីថល វេជ្ជសាស្ត្រ យុវវ័យច្នៃប្រឌិត ការលើកទឹកចិត្តការរៀនសូត្រ - ការសិក្សាដោយខ្លួនឯង និងពាន រង្វាន់សម្រាប់ការលះបង់... ជាពិសេស វិស័យបច្ចេកវិទ្យាឌីជីថល បន្តត្រូវបានកំណត់ ថា ជាបេះដូងនៃពានរង្វាន់ ជាកន្លែងប្រមូលផ្ដុំដំណោះស្រាយរបកគំហើញ ដែលបម្រើ ដោយផ្ទាល់ដល់បុព្វហេតុផ្លាស់ប្តូរឌីជីថលជាតិ។
ពិធីប្រគល់ពានរង្វាន់ អ្នកមានទេពកោសល្យវៀតណាមឆ្នាំ ២០២៥។ (រូបថត៖ VOV) |
“សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានតម្រង់ទិសដល់ការ អភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាល២០២១-២០៣០ ហើយទាមទារឱ្យវិស័យអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវ «បង្កើតរបកគំហើញក្នុងការ ផ្លាស់ប្ដូរថ្មីជាមូលដ្ឋាន និងគ្រប់ជ្រុងជ្រោយក្នុងការអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍ ធនធានមនុស្សដែលមានគុណភាពខ្ពស់ ទាក់ទាញ និងប្រើប្រាស់អ្នកមានទេពកោស ល្យឲ្យបានសក្តិសម។ ជំរុញការស្រាវជ្រាវ ការផ្ទេរ និងការអនុវត្តយ៉ាងខ្លាំងក្លានូវសមិទ្ធ ផលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម”។ នេះគឺជា ភារកិច្ចដែលសមាគមលើកទឹកចិត្តការសិក្សាវៀតណាម បណ្ដាក្រសួង គណៈកម្មា ធិការ ផ្នែក និងគណៈកម្មការរៀបចំពានរង្វាន់ «អ្នកមានទេពកោសល្យវៀតណាម» ត្រូវបន្តជំរុញអនុវត្តន៍ ដើម្បីទាក់ទាញអ្នកវិទ្យាសាស្ត្រ អ្នកដែលមានការជក់ចិត្តនឹង នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យកាន់តែច្រើន នាំមកនូវចំណេះដឹងថ្មី ធ្វើជា ម្ចាស់បច្ចេកវិទ្យា និងច្នៃប្រឌិតបច្ចេកវិទ្យាថ្មី។ ខ្ញុំសង្ឃឹមថា បុគ្គល និងសមូហភាពដែល ទទួលបានពានរង្វាន់នៅថ្ងៃនេះនឹងបន្តស្រាវជ្រាវដើម្បីសុក្រិតស្នាដៃរបស់ខ្លួន មាន គំនិតថ្មីៗជាច្រើនដើម្បីបន្តចូលរួមពានរង្វាន់នៅឆ្នាំបន្តបន្ទាប់”៕

