នៅខាងក្រៅសាលប្រជុំ សមាជិកសភាជាច្រើនបានសម្ដែងនូវការរំពឹងទុកចំពោះការងារបុគ្គលិក ក៏ដូចជាការសុក្រិតស្ថាប័ន និងតម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងអាណត្តិ ២០២៦-២០៣១។ លោក Chu Manh Hung សមាជិកសភានៃខេត្តតៃនិញ បានចែករំលែកថា៖
“ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ ការលះបង់របស់សមាជិកសភា ការទទួលខុសត្រូវរបស់រដ្ឋសភា និងសមាជិកសភា យើងជឿជាក់ថា ទិសដៅដែល បក្ស និងរដ្ឋ បានដាក់ចេញសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាភារកិច្ចដែលលោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់ឲ្យរដ្ឋសភាតាមរយៈសុន្ទរកថារបស់លោក គឺលទ្ធផលនៃសម័យប្រជុំលើកទី១ នឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់រដ្ឋសភាបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនៅក្នុងសម័យប្រជុំជាបន្តបន្ទាប់។ ជាពិសេសគឺទិសដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិ”។
លោក Bui Hoai Son សមាជិកសភានៃទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា ការងារបុគ្គលិកក្នុងសម័យប្រជុំលើកនេះមានសារៈសំខាន់ពិសេស ពីព្រោះគោលជំហរធំៗនិងការរំពឹងទុកចំពោះការអភិវឌ្ឍប្រទេសជាតិ នឹងត្រូវបានអនុវត្តន៍តាមរយៈក្បាលម៉ាស៊ីនរដ្ឋ និងជួរកម្មាភិបាលជាន់ខ្ពស់៖
“អ្នកបោះឆ្នោតទូទាំងប្រទេស ក៏ដូចជាសមាជិកសភា មានការរំពឹងទុកខ្ពស់ចំពោះក្បាលម៉ាស៊ីនរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី១៦។ មនុស្សដែលហ៊ានគិត ហ៊ានធ្វើមានការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវមិនត្រឹមតែចំពោះអ្នកបោះឆ្នោត និងប្រទេសជាតិក្នុងដំណាក់កាលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអនាគតរបស់ប្រទេសជាតិទៀតផង។ ប្រការនេះមានអត្ថន័យដ៏សំខាន់បំផុត ពីព្រោះនៅពេលដែលយើងមានថ្នាក់ដឹកនាំដែលមានសីលធម៌ ឆន្ទៈ ទេពកោសល្យ លក្ខណៈសម្បត្តិ និងចក្ខុវិស័យគ្រប់គ្រាន់ គឺពេលនោះយើងមានឱកាសកាន់តែច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ”៕
