លោកជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១៣ និងទី១៤; ជាសមាជិកមជ្ឈិមបក្សនីតិកាលទី ១២, ១៣ និងទី១៤; លេខាមជ្ឈិមបក្សនីតិកាលទី ១៣ និងទី១៤; និងជាសមាជិករដ្ឋសភានីតិកាលទី១៥ និងទី១៦។

ចាប់ពីខែមេសា ឆ្នាំ ២០១៦ ដល់ខែតុលា ឆ្នាំ ២០២០ លោកជាទេសាភិបាលធនាគាររដ្ឋវៀតណាម។

ចាប់ពីខែតុលា ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ លោកបានកាន់តំណែងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្ស។

ចាប់ពីខែមករា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ លោកបានកាន់ដំណែងជាលេខាមជ្ឈិមបក្ស នីតិកាលទី ១៣ និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្ស។

ក្នុងអំឡុងពេល ១​ខែ ចាប់ពីខែឧសភាឆ្នាំ ២០២៤ ដល់ខែមិថុនា ឆ្នាំ ២០២៤ លោកបានកាន់ដំណែងសំខាន់ពីរក្នុងស្ថាប័នមជ្ឈិមបក្ស គឺជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមនិងជាប្រធានខុទ្ទកាល័យចាត់តាំងមជ្ឈិម

ខែមិថុនា ឆ្នាំ ២០២៤ លោកបានបន្តកាន់ដំណែងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម។

នៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក ឡេ មិញ ហឹង ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិម សមាជិកការិយាល័យនយោបាយនីតិកាលទី ១៤ ហើយត្រូវបានចាត់តាំងឱ្យចូលរួមលេខាធិការដ្ឋាននីតិកាលទី ១៤ ខណៈពេលដែលក៏ទទួលបន្ទុកភារកិច្ចសំខាន់ជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមផងដែរ។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកត្រូវបានរដ្ឋសភានីតិកាលទី ១៦ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម៕