នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថត៖ Duong Giang/TTXVN) |
អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបិទសន្និបាត នាព្រឹកមិញនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទៅជាអាជ្ញាធរមូលដ្ឋានពីរកម្រិត ពិតជានឹងផ្លាស់ប្តូរទៅលក្ខណៈវិជ្ជមាន ស្ថាបនា និងបម្រើប្រជាជន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា អាជ្ញាធរ មូលដ្ឋានពីរកម្រិត មានវិសាលភាពនៃការគ្រប់គ្រងកាន់តែទូលំទូលាយជាង ការងារធំៗជាច្រើន វិសាលភាពកាន់តែទូលំទូលាយ និងមានលក្ខណៈស្មុគស្មាញជាង។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជំរុញស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត មានភាព បត់បែន និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាជន និងប្រទេសជាតិ ត្រូវស្តាប់មតិប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែង សំដៅដល់មូល ដ្ឋាន ឈានទៅរកភាពជាក់ស្តែងនិងទូលំទូលាយ។
ប្រតិភូចូលរួមសន្និបាត (រូបថត៖ Duong Giang/TTXVN) |
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងសន្ទុះ ការលើកទឹកចិត្ត និងធនធានដ៏រឹងមាំនាពេលបច្ចុប្បន្ន អាជ្ញាធរពីរកម្រិត នឹងដំណើរការយ៉ាងរលូននិងមានប្រសិទ្ធភាព ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕


