លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើន បានចូលរួមពិធីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ Van Hieu/VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងសុន្ទរកថាក្នុងពិធី។ (រូបថត៖ Van Hieu/VOV) |
“៨០ ឆ្នាំនៃរដ្ឋាភិបាល - ដំណើរតែមួយ គោលដៅតែមួយ ជាមួយនឹងស្មារតី សាមគ្គីភាព សប្បុរសធម៌ ឆន្ទៈ ឫទ្ធានុភាព ទំនុកចិត្ត សេចក្តីប្រាថ្នា ចេះគោរព ពេលវេលា បញ្ញា និងការប្ដេជ្ញាចិត្ត។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់កម្មា ភិបាល មន្ត្រីរដ្ឋការ និយោជិតនិងបុគ្គលិកម្នាក់ៗក្នុងប្រព័ន្ធរដ្ឋបាលរដ្ឋ លើកកំពស់ ស្មារតីទទួលខុសត្រូវ បម្រើមាតុភូមិ និងប្រជាជនដោយអស់ពីចិត្តពីថ្លើម; ធ្វើសកម្ម ភាពយ៉ាងខ្លាំងក្លា; និយាយបាន ធ្វើបាន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុទ្ធជន ទូទាំងប្រទេស ជនរួមជាតិរបស់យើងនៅក្រៅប្រទេស និងសហគមន៍ធុរកិច្ច លើក កំពស់ស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន; បន្តពង្រីកប្រពៃណីសាមគ្គីភាព ក្ដីសប្បុរស; រួមដៃជាមួយរដ្ឋាភិបាលដើម្បីកសាងប្រទេសវៀត ណាមប្រកបដោយ វិបុលភាព ប្រជាធិបតេយ្យ អរិយធម៌ និងសុភមង្គល”។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី។ (រូបថត៖ Nhat Bac/VGP) |



