ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ឆ្លើយសំណួររបស់សារព័ត៌មាន (រូបថត៖ THX/TTXVN)
បើតាមលោក Amorim រដ្ឋាភិបាលប្រេស៊ីលបានស្វែងរកការសន្ទនាតាម រយៈបណ្ដាញជាច្រើន ប៉ុន្តែបរាជ័យទាំងអស់។ លោកបាននិយាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Fernando Haddad គ្រោងនឹងជួបប្រជុំតាមអ៊ីនធឺណិតជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Scott Bessent ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានលុបចោលនៅនាទី ចុងក្រោយដោយមិនបង្ហាញហេតុផលឡើយ។
មុននោះ យោងតាមឯកសារដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គ ការពាណិជ្ជកម្មពិភពលោក (WTO) គណៈប្រតិភូអាមេរិកប្រចាំ WTO បានបញ្ជាក់ថា "សហរដ្ឋអាមេរិកបានទទួលយកសំណើរបស់ប្រេស៊ីលសម្រាប់ការពិគ្រោះយោបល់"។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏បានសង្កត់ធ្ងន់ថា បញ្ហាមួយចំនួនដែល ប្រេស៊ីលបានលើកឡើង "ទាក់ទងនឹងសន្តិសុខជាតិ ដែលមិនស្ថិតក្នុងវិសាលភាពនៃ ការពិចារណា ឬមិនអាចដោះស្រាយបានតាមរយៈយន្តការដោះស្រាយវិវាទរបស់ WTO" បានឡើយ៕