ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម លោក Jamale Chouaibi ឆ្លើយសំណួររបស់សារព័ត៌មាន (រូបថត៖ Viet Duc/TTXVN)

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម Jamale Chouaibi បានឆ្លើយសំភាសន៍សារព័ត៌មានវៀតណាមអំពីខ្លឹមសារទាក់ទិននឹងដំណើរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការសភាផងដែរ។

លោកឯកអគ្គរដ្ឋទូត Jamale Chouaibi បានចាត់ទុកថា សារៈសំខាន់ដំបូងនៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ទៅកាន់ប្រទេសម៉ារ៉ុក គឺជាការបង្ហាញយ៉ាងច្បាស់នូវឆន្ទៈនយោបាយដ៏ស្មោះស្ម័គ្រពីភាគីទាំងពីរក្នុងការជំរុញ ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ទាក់ទិននឹងការរំពឹងទុកចំពោះកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់លាក់ នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Jamale Chouaibi បានឲ្យដឹងថា ជំនួបរវាងប្រធានសភាជាន់ទាបម៉ារ៉ុក Rachid Talbi Alami និងប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man គឺជាឱកាសដ៏មានតម្លៃសម្រាប់ភាគីទាំងពីរដើម្បីបញ្ជាក់ថា ទំនាក់ទំនងមិនគប្បីនៅកំណត់ចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មនោះទេ។ យោងតាមលោកឯកអគ្គរដ្ឋទូត វៀតណាមបច្ចុប្បន្នចង់ពង្រីកទៅអាហ្វ្រិកខាងលិចដូចជា Côte d'Ivoire, Senegal, Gabon ជាដើម។ ហើយម៉ារ៉ុកអាចគាំទ្រវៀតណាមក្នុងការជ្រៀតចូលទីផ្សារនេះ។ ផ្ទុយទៅវិញ ម៉ារ៉ុកចាត់ទុកវៀតណាមជាច្រកចេញចូលអាស៊ីអាគ្នេយ៍ទៀតផង៕