ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ចុះពិនិត្យទីតាំងគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត Khanh Hoa។ រូបថត៖ Thai Binh/VOV-ភូមិភាគកណ្តាល

នៅតាមបណ្តាទីតាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានចុះសួរសុខទុក្ខដោយផ្ទាល់ និងជូនអំណោយដល់ប្រជាជនក្នុងតំបន់គម្រោង ស្តាប់មតិយោបល់ និងសេចក្តីប្រាថ្នារបស់ប្រជាជន ជាពិសេសទាក់ទងនឹងការតាំងទីលំនៅថ្មី និងស្ថិរភាពជីវភាពរស់នៅក្រោយពេលផ្លាស់ទីលំនៅ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa លោក Trinh Minh Hoang រាយការណ៍ជូនគណៈប្រតិភូ អំពីផែនការបោសសម្អាតទីតាំង។ រូបថត៖ Thai Binh/VOV-ភូមិភាគកណ្តាល

សម្រាប់មូលដ្ឋាន និងក្រសួង និងស្ថាប័នពាក់ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម បំពេញរបាយការណ៍សិក្សាលទ្ធភាពឱ្យបានទាន់ពេលវេលា។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងអង្គភាពពាក់ព័ន្ធ ពន្លឿនការចរចាជាមួយដៃគូលើគម្រោង Ninh Thuan ១; ខេត្ត Khanh Hoa ត្រូវបន្តពន្លឿនការបោសសម្អាតទីតាំង និងចាប់ផ្តើមសាងសង់តំបន់តាំងទីលំនៅថ្មីឆាប់ៗ។ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងយុត្តិធម៌បន្តអនុវត្តយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនដើម្បីឧបត្ថម្ភខេត្ត Khanh Hoa ក្នុងដំណើរការរៀបចំអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរដែលនៅមានសុពលភាពបន្ទាប់ពីការច្របាច់បញ្ចូលគ្នារបស់ខេត្ត; ស្នើឱ្យខេត្ត Khanh Hoa ពិនិត្យឡើងវិញនូវយន្តការជាក់ស្តែង ក់ដែលបានអនុវត្តពីមុនមក Ninh Thuan (ចាស់) ដើម្បីសំយោគ និងរាយការណ៍ជូនរដ្ឋាភិបាលធ្វើការពិចារណា។ លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា រដ្ឋាភិបាលនឹងរួមដំណើរជាមួយនិងលុបបំបាត់ឧបសគ្គភ្លាមៗ ដើម្បីឲ្យគម្រោងថាមពលនុយក្លេអ៊ែរអាចអនុវត្តបានតាមកាលកំណត់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕