តំណាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាននៅឡាវ បង្ហាញពីសាមគ្គីភាព (រូបថត៖ Xuan Tu/TTXVN) |
កម្មវិធីនេះ ដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំប្រទេសឡាវ សម្របសម្រួលជាមួយក្រសួងការបរទេសឡាវរៀបចំឡើង ដោយមានការចូលរួមពីកម្មាភិ បាលនិងបុគ្គលិកនៃស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ាន ប្រចាំឡាវ តំណាងក្រសួងការបរទេសឡាវនិងប្រជាជនជាច្រើននៃរដ្ឋធានីវៀងច័ន្ទ។
“ទិវាគ្រួសារអាស៊ាន” មិនត្រឹមតែជាឱកាសដើម្បីអបអរសាទរទិវាបង្កើតអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយ ដើម្បីលើកតម្កើងសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកផងដែរ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ស្ថានទូតអាស៊ានប្រចាំប្រទេសឡាវ ក្នុងការចែករំលែកភាពសប្បាយរីករាយ វប្បធម៌និងចំណងមិត្តភាព ដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាព និងរួមគ្នាកាន់តែខ្លាំងក្លាជាង។
គណៈប្រតិភូបានចូលរួមក្នុងវគ្គហាត់ប្រាណ Aerobic ដ៏រស់រវើក។ សកម្ម ភាពកីឡាមិនត្រឹមតែនាំមកនូវស្មារតីសុខស្រួល និងលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃសាមគ្គីភាព និងភាពជាដៃគូនៃសហគមន៍អាស៊ានផងដែរ៕

