ក្រសួងពោលខាងលើបានបន្ថែមថា ប្រទេសចិននឹងពិនិត្យ និងអនុម័តលើពាក្យស្នើសុំសម្រាប់ការនាំចេញទំនិញដែលត្រូវបានគ្រប់គ្រង ខណៈដែលសហ រដ្ឋអាមេរិកនឹងលុបចោលការរឹតបន្តឹងមួយចំនួនលើប្រទេសចិន។ សេចក្តីប្រកាសរបស់ចិនបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសេតវិមានបាននិយាយ ថា សហរដ្ឋអាមេរិក និងចិនបានឈានដល់ "កិច្ចព្រមព្រៀងក្របខ័ណ្ឌ" ដើម្បីអនុវត្តរាល់លក្ខខ័ណ្ឌពីកិច្ចចរចាពាណិជ្ជកម្មដែលបានចាប់ផ្តើម នៅទីក្រុង ហ្សឺណែវកាលពីខែមុន៕