តាមនោះ សារជីវកម្មនឹងសម្របសម្រួលជាមួយទីក្រុងដើម្បីអនុវត្តគម្រោងវិនិយោគយុទ្ធសាស្ត្រលើវិស័យហិរញ្ញវត្ថុ សេវាកម្មហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ទីក្រុង កីឡាទំនើប និងតំបន់ពាណិជ្ជកម្មសេរីទីក្រុង Da Nang។

លោក Ho Ky Minh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងលោក Andy Khoo អគ្គនាយកសារជីវកម្ម Teme Holdings Pte. Ltd ប្រគល់អនុស្សរណៈយោគយល់គ្នា។ រូបថត៖ VOV

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang ត្រូវបានតម្រង់ទិសដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ បម្រើតម្រូវការធ្វើសមាហរណកម្មនិងតភ្ជាប់លំហូរមូលធនអន្តរជាតិ។ មជ្ឈមណ្ឌលនេះ នឹងដំណើរការនៅក្នុងតំបន់ដាច់ដោយឡែក អនុវត្តយន្តការគ្រប់គ្រងប្រកបដោយភាពបត់បែន និងមានគោលនយោបាយអនុគ្រោះពិសេស ផ្នែកពន្ធ ហិរញ្ញវត្ថុ និងច្បាប់សំដៅទាក់ទាញអង្គការហិរញ្ញវត្ថុសកល។ បច្ចុប្បន្ននេះ នីតិវិធីច្បាប់ ផែនការ និងយន្តការពិសេសកំពុងត្រូវបានសុក្រឹត្យដើម្បីឆាប់អនុវត្តការសាងសង់ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០៣០៕