យោងតាមព័ត៌មានបឋមពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្តហោះ Boeing ៧៨៧ - ៨ Dreamliner លេខ AI-១៧១ របស់ក្រុមហ៊ុន Air India ដឹកអ្នកដំណើរ ២៣០ នាក់ និងក្រុមនាវិក ១២នាក់បានហោះចេញដំណើរពីអាកាសយានដ្ឋាន Ahmedabad នៅវេលាម៉ោង ១៣៖១០នាទី (ម៉ោងក្នុងស្រុក) ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

រូបភាពនៅលើទូរទស្សន៍ឥណ្ឌាបានបង្ហាញពីការឆេះកំទេចកំទី និងផ្សែងខ្មៅហុយឡើងនៅជិតព្រលានយន្តហោះ។ មនុស្សជាច្រើននាក់ត្រូវបានបញ្ជូនចេញតាមរទេះរុញ ហើយដាក់ចូលក្នុងរថយន្តសង្គ្រោះ។

យោងតាមទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរអនឡាញ FlighRadar24 នៅព្រឹកថ្ងៃទី ១២ មិថុនា យន្តហោះ Boeing ៧៨៧ បានធ្វើការហោះហើរពីរដ្ឋធានី New Delhi ទៅកាន់ទីក្រុង Ahmedabad ៕