សាស្ត្រាចារ្យ ឡេ អាញ់ ទួន ថ្លែងក្នុងសន្និសីទ (រូបថត៖ Nguyen Nhung/VOV១) |
ក្នុងសន្និសីទ មតិភាគច្រើនបានឯកភាពជាមួយសេចក្តីព្រាងឯកសាររបស់ទីក្រុង នៅពេលអនុវត្តសេចក្តីសម្រេចចិត្តចំនួន ៤ ក្នុងលក្ខខណ្ឌជាក់ស្តែងរបស់ទីក្រុងហាណូយ មតិនានាបានស្នើថា ឯកសាររបស់គណៈកម្មាធិការបក្សទីក្រុងគួរតែយកចិត្តទុកដាក់ចំពោះវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ជាពិសេស ផ្តោតទៅលើប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលផ្សារភ្ជាប់ជាមួយនឹងការទាក់ទាញធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់របកគំហើញទាំងនេះ។ សាស្ត្រាចារ្យ បណ្ឌិត ឡេ អាញ់ ទួន លេខាគណៈកម្មាធិការបក្សនៃសាកលវិទ្យាល័យពហុបច្ចេកទេស ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យពហុបច្ចេកទេស បានលើកអនុសាសន៍ថា៖ “ការទាក់ទាញអ្នកមានទេពកោសល្យកម្រិតខ្ពស់មកទីក្រុងហាណូយ ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រួមទាំងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មន្ទីរពិសោធន៍ជាតិ មជ្ឈមណ្ឌលស្រាវជ្រាវដ៏ល្អឥតខ្ចោះ សាកលវិទ្យាល័យឈានមុខគេ មូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មូលនិធិវិនិយោគ...។ ទាំងនេះគឺជាប្រព័ន្ធអេកូឡូស៊ីដើម្បីទាក់ទាញអ្នមានទេពកោសល្យ”។
គណៈប្រតិភូក៏បានឯកភាពជាមួយសេចក្តីព្រាង ឯកសារក្នុងការកំណត់តំបន់អាទិភាពចំនួន ៥ របស់ទីក្រុងហាណូយ ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០៣០៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន; វប្បធម៌ ការអប់រំ; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ការការពារបរិស្ថាន។ល។

