ទីក្រុងតេអេរ៉ង់ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់សកម្មភាពបំផ្លាញសន្តិភាព និងសន្តិសុខអន្តរជាតិ។
ស្ថានការណ៍តានតឹងបានបន្តកើនឡើង បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ទៅលើគោលដៅយោធារាប់សិបកន្លែងក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងសម្ភារៈបរិក្ខារពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរផងដែរ។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុត អ៊ីស្រាអែលបានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់បង្ហោះដ្រូនជាង ១០០ គ្រឿងចូលទៅក្នុងទឹកដីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ។ បច្ចុប្បន្ននេះ កងកម្លាំងអ៊ីស្រាអែលកំពុងព្យាយាមស្ទាក់ចាប់ឧបករណ៍ទាំងនេះ៕
