សហរដ្ឋអាមេរិកបានចោទប្រកាន់បុគ្គលទាំងនេះពីអំពើជំរុញការត្រួតពិនិត្យសេរីភាពក្នុងការបញ្ចេញមតិ ឬកំណត់គោលដៅដោយអយុត្តិធម៌លើក្រុមហ៊ុនបច្ចេក វិទ្យាអាមេរិក តាមរយៈ
បទប្បញ្ញត្តិផ្លូវច្បាប់ដ៏តឹងរ៉ឹង។
បទប្បញ្ញត្តិផ្លូវច្បាប់ដ៏តឹងរ៉ឹង។
ប្រតិកម្មនឹងកាយវិកានេះរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបបានព្រមានថា នឹងចាត់វិធានការឆ្លើយតបយ៉ាង "ឆាប់រហ័ស និងប្ដូរផ្ដាច់"។ ពីប្រទេសបារាំង លោកប្រធានាធិបតី Emmanuel Macron បានចាត់ទុកថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺសំដៅធ្វើ ឱ្យចុះខ្សោយនូវអធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុប។
ក្នុងពេលជាមួយគ្នានោះ ក្រសួងយុត្តិធម៌អាល្លឺម៉ង់បានសង្កត់ធ្ងន់ថា ការហាម ឃាត់ទាំងនេះគឺ "មិនអាចទទួលយកបានឡើយ" ព្រមទាំងអះអាងថា ការការពារអ្នក ប្រើប្រាស់ពីខ្លឹមសារដែលញុះញង់ការស្អប់ខ្ពើមខុសច្បាប់ គឺស្របតាមប្រព័ន្ធរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ ហើយមិនអាចត្រូវបានមួលបង្កាច់ទៅជា "ការត្រួតពិនិត្យ" បានទេ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
