អត្រាកំណើន GDP ក្នុងឆមាសទី ១ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភព៖ នាយកដ្ឋានស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) |
លោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិជម្រាបអំពីអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំ។ (រូបថត៖ congthuong.vn) |
សូចនាករស្ថិតិបង្ហាញថា ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកបន្តមានស្ថិរភាព អតិផរណា ត្រូវបានគ្រប់គ្រងក្នុងកម្រិតដ៏សមស្រម; ការផ្គត់ផ្គង់និងតម្រូវការនៃទំនិញសំខាន់ៗ ត្រូវបានធានា សកម្មភាពជួញដូរ និងការប្រើប្រាស់ទំនិញក្នុងស្រុករក្សាបាននូវអត្រា កំណើនខ្ពស់គួរសម; ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមទទួលបានអត្រា កំណើនខ្ពស់។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជាសសរស្តម្ភដ៏រឹងមាំនៃ សេដ្ឋកិច្ច ជាមួយនឹងកំណើនប្រកបដោយស្ថិរភាព ធានាការផ្គត់ផ្គង់ស្បៀងអាហារ ទំនិញសំខាន់ៗក្នុងស្រុក និងការបង្កើនការនាំចេញ; ផលិតកម្មឧស្សាហកម្មមានអត្រា កំណើនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក; ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ ពលករ កើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សុខុមាលភាពសង្គមត្រូវ បានយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យបានទាន់ពេលវេលា និងទូលំទូលាយ៕


