ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម។ (រូបថត៖ VOV)
សេចក្តីសម្រេចចិត្តនេះគឺសំដៅសុក្រិតស្ថាប័ន និងច្បាប់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ស្ថាបនាការ អភិវឌ្ឍ ដោះសោប្រភពធនធាន កៀរគរប្រជាជន និងសហគ្រាសទាំងអស់ ចូលរួមក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតកម្លាំងចលករសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍យ៉ាង ឆាប់រហ័ស ឈានចូលយុគសម័យថ្មី និងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ យុទ្ធសាស្ត្រដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់លើតម្រូវការចំនួនបីក្នុងការតាក់តែងសេចក្តីសម្រេចចិត្ត រួមមាន៖ ស្រាយបំភ្លឺឲ្យ បានច្បាស់អំពីវិសាលភាព និងលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ការលំបាក និងការជំពាក់ជំពិនដើម្បីដោះស្រាយ; បង្កើនតម្លាភាព ផ្តោតលើការស្ទង់មតិយោបល់ពីអាជីវ កម្ម ប្រជាពលរដ្ឋ និងសមាគមនានាក្នុងការដោះស្រាយការលំបាក; ធានាឲ្យសេចក្ដី សម្រេចចិត្តស្របជាមួយនឹងប្រព័ន្ធច្បាប់បច្ចុប្បន្ន។
លើសពីនេះ លោកប្រធានរដ្ឋសភាក៏បានលើកឡើងផងដែរថា សេចក្តីព្រាង សេចក្តីសម្រេចចិត្តនេះ ក៏គួរតែកំណត់យ៉ាងច្បាស់នូវគោលការណ៍មិនដើរផ្ទុយនឹង សន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក៕